ប្រធានក្រុម Man Utdកីឡាករ Wayne Rooneyបានសម្តែងនូវសេចក្តីសាទរចំពោះការសម្រេចចិត្តរបស់អ្នកចាត់ការលោក Louis van Gaalដែលបាន អនុញ្ញាតឲ្យកីឡាកររបស់ គាត់ឈប់សម្រាកនៅថ្ងៃបុណ្យណូអែល។
មិនដូចគ្នានឹងអ្នកឡើងកាន់តំណែងមុនរបស់គាត់នោះទេ គឺលោក David Moyesនិងលោក Sir Alex Ferguson គ្រូបង្វឹកសញ្ជាតិហុល្លង់ម្នាក់នេះ បានណែនាំឲ្យកីឡាកររបស់គាត់នៅផ្ទះកាលពីថ្ងៃព្រហស្បតិ៍ ថ្វីបើពួកគេមានការប្រកួតធ្វើម្ចាស់ផ្ទះឲ្យក្រុម Newcastleរយៈពេល២៤ម៉ោងទៀតក៏ដោយ។
ការហ្វឹកហាត់នៅថ្ងៃបុណ្យណូអែល ត្រូវបានលុបចោល ហើយកីឡាករទាំងអស់ត្រូវបង្ហាញវត្តមានរបស់ពួកគេនៅព្រឹកថ្ងៃបន្ទាប់នៅឯកីឡាដ្ឋានហ្វឹកហាត់ AON Training Complex ដែលស្ថិតនៅទីក្រុង Carrington។
សូមបញ្ជាក់ថាការលេងនៅថ្ងៃទី២៥ខែធ្នូ នឹងក្លាយជាបទពិសោធន៍ថ្មីសម្រាប់លោក Van Gaal និងសម្រាប់កីឡាករ៥នាក់ ដែលគាត់ទើបទិញបានកាលពីរដូវកាលក្តៅមុននេះ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Rooneyយល់ឃើញថា វាមានអត្ថប្រយោជន៍ខ្លាំងណាស់ដែលកីឡាករទាំងអស់មានពេលសម្រាកជាមួយក្រុមគ្រួសារនៅថ្ងៃបុណ្យណូអែលនោះ ម្យ៉ាងវិញទៀត នេះគឺជាថ្ងៃដ៏សំខាន់បំផុតមួយសម្រាប់យើងទាំងអស់គ្នា។
កីឡាករស្ថិតក្នុងក្រុមជម្រើសជាតិអង់គ្លេសម្នាក់នេះ បានបន្តទៀតថា លោកពិតជាត្រេកអរខ្លាំងណាស់នឹងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោក Van Gaal៕

0 Comments