Ad Code

ចាប់ផ្តើម​ប្រកួត​វាយ Golf​ដណ្ដើម​ពានរង្វាន់​ឯកឧត្តម​ស ខេង

នៅ​ថ្ងៃទី​២៧​ធ្នូ​នេះ ការប្រកួត​កីឡាវាយកូនគោល​(Golf) ដណ្តើម​ពាន​រង្វាន់​ឯកឧត្តម ស ខេង នឹង​ចាប់ផ្តើម​ហើយ បន្ទាប់ពី​បញ្ចប់​ការ​ទទួល​ពាក្យ​ចូលរួម​ប្រកួត​នា​ថ្ងៃ ទី ២៥​ធ្នូ​មក​នោះ។
ព្រឹត្តិការណ៍​បើកទូលាយ​នេះ គឺ​ដើម្បី​ប្រមូល​ថវិកា​ទៅ​ជួយឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា។ ដូច្នេះ​សហព័ន្ធ​បាន​បើកទូលាយ​ទាំង​កីឡាករ​អាជីព​និង​ទាំង​កីឡាករ​មិន​អាជីព គឺអាច​ចូលរួម​ប្រកួត​បាន​ទាំងអស់។

នៅក្នុង​បទបញ្ជា​ប្រកួត ដែល​សហព័ន្ធ​កីឡា​វាយ​Golf​កម្ពុជា បាន​បញ្ជាក់​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កន្លង​មក​ថា ទី​សម្រាប់​ប្រកួត ត្រូវ​បាន​កំណត់​គឺ​ទី​ពណ៌​ខ្មៅ​សម្រាប់​ក្រុមកីឡា​ជម្រើសជាតិ​-​ទី​ពណ៌​ខៀវ​សម្រាប់​កីឡាករ និង ទី​ពណ៌​ក្រហម​សម្រាប់​កីឡាការិនី។ ចំពោះ​លក្ខខណ្ឌ​នៃ​ការប្រកួត​គឺ​អនុវត្តន៍​តាមច្បាប់ R & A លើកលែង​តែ​មាន​ក្បួន​របស់​ទីលាន​កំណត់។ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ជា​អ្នក​សម្រេច​កាត់សេចក្ដី​ចុងក្រោយ​បំផុត​លើ​លទ្ធផល​នៃ​ការប្រកួត។

រីឯ វិធី​នៃ​ការប្រកួត គឺ​គិត​ចំនួន​ដំបង​ដែល​បាន​វាយ​បាល់​ដក​ហែ​ន​ឌី​កាប់​សម្រាប់​អ្នកមាន​ហែ​ន​ឌី​កាប់ (Net Score) និង ចំនួន​ដំបង​សុទ្ធ​សម្រាប់​អត់​មាន​ហែ​ន​ឌី​កាប់​នៅ​សហព័ន្ធ​(Gross Score)។
​ចំពោះ​រង្វាន់​ត្រូវ​បាន​បែង​ចែក​ជា ៦ ប្រភេទ​គឺ​ប្រភេទ Net (​ដក​ហែ​ន​ឌី​កាប់​)​មាន ៣ រង្វាន់។ រង្វាន់​នេះ​អនុវត្ត​សម្រាប់​តែ​កីឡាករ​ដែល​មាន​ហែ​ន​ឌី​កាប់​នៅ​សហព័ន្ធ តែប៉ុណ្ណោះ។ ប្រភេទ Gross មាន​មួយ​រង្វាន់​ដែល​រង្វាន់​នេះ​អនុវត្តន៍​សម្រាប់​តែ​កីឡាករ​ដែល​ពុំ​មាន​ហែ​ន​ឌី​កាប់​នៅ​សហព័ន្ធ។
ប្រភេទ​វាយ​ជិត​រន្ធ​ជាងគេ​(Near To The Pin)​មាន ២ រង្វាន់។ រង្វាន់​វាយ​ឆ្ងាយ​ជាងគេ​(Longest Drive)​មាន ២ រង្វាន់។ រង្វាន់​វាយ​ជិត​ខ្សែ​ជាងគេ​(Near To The Line)​មាន ២ រង្វាន់។ រង្វាន់​ពិសេស​គឺ​វាយ​មួយ​ដំបង​ចូល​រន្ធ​(Hole In One) មាន មួយ​រង្វាន់៕

Post a Comment

0 Comments

Close Menu