Ad Code

នារី​ម្នាក់ ជិះ​ម៉ូតូ​លឿន​ប៉ះ​ដៃចង្កូត​ចូល​ក្រោម​ឡាន​កុងតឺន័រ​កិន​ស្លាប់​ ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរ​ឲ្យ​រន្ធត់​លើ​ផ្លូវ​៣៧១ ក្រុម​ទី​២ ភូមិ​ត្នោត​ជ្រំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បណ្ដាល​ឲ្យ​នារី​ម្នាក់​ក្នុង​វ័យ​ប្រមាណ​ជា​២៥​ឆ្នាំ ត្រូវ​បាន​ស្លាប់​ភ្លាមៗ​ក្នុង​កន្លែង​កើត​ហេតុ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​២០​ព្រឹក ​ថ្ងៃទី​១២ ខែមករា ​ឆ្នាំ​២០១៥។​ តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​គេ​បាន​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​និច ពណ៌​ស ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CC1357 បាន​បើកបរ​លើ​កំណាត់​ផ្លូវ​លេខ​៣៧១ ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​ក្រុម​ទី​២ ភូមិ​ត្នោត​ជ្រំ​៣ នារី​រងគ្រោះ​ក៏បាន​ទាក់​ដៃចង្កូត​ជា​មួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក បណ្ដាល​ឲ្យ​នារី​រងគ្រោះ​ដួល​លើ​ទ្រូងផ្លូវ​ស្រប​ពេល​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ដែល​បើកបរ​ស្រប​ទិស​គ្នា បាន​កិន​ពីលើ​ក្បាល​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ធ្លាយ​ខួរ​ស្លាប់​នៅ​នឹង​កន្លែង​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេច​ចេញពី​ចំណុច​

នារី​ម្នាក់ ជិះ​ម៉ូតូ​លឿន​ប៉ះ​ដៃចង្កូត​ចូល​ក្រោម​ឡាន​កុងតឺន័រ​កិន​ស្លាប់​

ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរ​ឲ្យ​រន្ធត់​លើ​ផ្លូវ​៣៧១ ក្រុម​ទី​២ ភូមិ​ត្នោត​ជ្រំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បណ្ដាល​ឲ្យ​នារី​ម្នាក់​ក្នុង​វ័យ​ប្រមាណ​ជា​២៥​ឆ្នាំ ត្រូវ​បាន​ស្លាប់​ភ្លាមៗ​ក្នុង​កន្លែង​កើត​ហេតុ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​២០​ព្រឹក ​ថ្ងៃទី​១២ ខែមករា ​ឆ្នាំ​២០១៥។​

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​គេ​បាន​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​និច ពណ៌​ស ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CC1357 បាន​បើកបរ​លើ​កំណាត់​ផ្លូវ​លេខ​៣៧១ ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​ក្រុម​ទី​២ ភូមិ​ត្នោត​ជ្រំ​៣ នារី​រងគ្រោះ​ក៏បាន​ទាក់​ដៃចង្កូត​ជា​មួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក បណ្ដាល​ឲ្យ​នារី​រងគ្រោះ​ដួល​លើ​ទ្រូងផ្លូវ​ស្រប​ពេល​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ដែល​បើកបរ​ស្រប​ទិស​គ្នា បាន​កិន​ពីលើ​ក្បាល​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ធ្លាយ​ខួរ​ស្លាប់​នៅ​នឹង​កន្លែង​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេច​ចេញពី​ចំណុច​កើតហេតុ ប្រមាណ​ជាង​១០០​ម៉ែត្រ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ដេញ​តាម​ឃាត់​ជាប់ ដោយឡែក​តាកុងឡាន​បាន​រត់​គេច​ខ្លួន​បាត់។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា រថយន្ត​ដែល​កិន​ជនរងគ្រោះ​នោះ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A4674 ចំណែក​ឯ ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុង​ព្យាយាម​ស្រាវជ្រាវ​តាម​ស្លាក​លេខ​ម៉ូតូ​នារី​រងគ្រោះ។​

បច្ចុប្បន្ន​សព​ជនរងគ្រោះ​បាន​តម្កល់​ទុក​ រង់ចាំ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ដោយ​ឡែក​រថយន្ត​បង្ក​និង​ម៉ូតូ​នារី​រងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​ដោះស្រាយ​នៅ​ការិយាល័យ​យ​នគរបាល​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ៕

ន​រា​

Post a Comment

0 Comments

Close Menu