Ad Code

នាយរង​ប៉ុស្តិ៍​វរ​ព្រំដែន​៨១៧​ស្លាប់​ក្រោយពេល​រួមរ័ក​ជាមួយ​ស្រី​ស្នេហ៍

នាយរង​ប៉ុស្តិ៍​វរ​ព្រំដែន​៨១៧​ស្លាប់​ក្រោយពេល​រួមរ័ក​ជាមួយ​ស្រី​ស្នេហ៍

បាត់ដំបង ៖ មន្ត្រីនគរបាល​កន្លែង​អង្គ​ភាព​វរសេនា​តូច​លេខ​៨១៧ ដែល​មាន​ឋានៈ​ជា​អនុសេនីយ៍ត្រី​និង​ជា​នាយរង​ប៉ុស្តិ៍​ជួរមុខ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​កាលពី​វេលា​ម៉ោង៧យ​ប​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង​យីហោ តា​យ​ហេង១ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បន្ទាប់ពី​មន្ត្រី​នគរបាល​រូប​នេះ​បាន​នាំ​ស្រី​ស្នេហ៍​ចូល​ទៅ​ក្រេប​ទឹកឃ្មុំ និង​ឡើងឋានសួគ៌​អស់​រយៈ​ពេល​ពេញ​មួយ​យប់​រួចមក។

តាម​ការ​អះអាង​ពី​មេការ​ប្រចាំ​ក្នុងផ្ទះ​សំណាក់​នេះ​បាន​រៀបរាប់​ថា កាលពី​ព្រលប់​ថ្ងៃទី​៩មករា គេ​បានឃើញ​ជនរងគ្រោះ​បាន​នាំ​នារី​ម្នាក់​ដែល​មើលទៅ​ទំនងជា​សង្សារ​នឹង​គ្នា​ផង​ចូល​ទៅ​

សំរាក​ក្នុង​បន្ទប់​លេខ៧នៃ​ផ្ទះសំណាក់​យីហោ តាយសេង​១ នេះ​ដោយ​មិនបាន​ចេញទៅ​ណា​ទេ​

នៅក្នុង​យប់​នោះ ប៉ុន្តែ​នារី​នោះ​ទំនងជា​មានការ​អៀនខ្មាស​បានជា​នាង​ព្យាយាម​សិតសក់​ទម្លាក់​

គ្រប​មុខ​ជិត ដោយ​មិនអាច​មើលឃើញ​ផ្ទៃមុខ​ពេញ​ឡើយ។

មេការ​រូប​នោះ​បាន​បន្ត​ទៀត​ថា លុះ​នៅពេល​ព្រឹក​ឡើង​គឺ​នៅ​ថ្ងៃទី​១០​ប្រហែលជា​ម៉ោង​៧​ក៏​ស្រាប់តែ​ឃើញ​នារី​ម្នាក់​នោះ​បាន​ដើរ​ចេញពី​ផ្ទះសំណាក់​តែម្នាក់ឯង​ទៅ​ក្រៅ​បាត់​ទៅ ដោយ​នាង​មិន​ចោល​អាកប្បកិរិយា​ចាស់​នោះ​ទេ​គឺ​នាង​នៅតែ​ទម្លាក់​សក់​គ្រប​មុខ​ដដែល​ហើយ​ដោយសារ​

តែ​មិនទាន់​ផុត​ម៉ោង​ដូច្នេះ​មិន​មាន​អ្នកណាម្នាក់​ហ៊ាន​ទៅ​រំខាន​ភ្ញៀវ​ដែល​កំពុង​សំរាក​ឡើយ។

ប៉ុន្តែ​ចម្ងល់​ចេះតែ​កើតមានឡើង​ដោយសារតែ​មន្ត្រី​នគរបាល​រូប​នោះ​ពុំ​មាន​ចេញ​ទៅណា​ទាល់តែសោះ​រហូតដល់​ម៉ោង​៧​ល្ងាច​ថ្ងៃទី១០​ដដែល​ទើប​មេការ​ដើរទៅ​គោះទ្វារ​ហៅ​ក្នុង​គោល​បំណង​សាកសួរ​ភ្ញៀវ​ថា​តើ​គាត់​ត្រូវ​សំរាក​មួយ​យប់​ទៀត​ឬ​យ៉ាងណា ប៉ុន្តែ​ក្រោយពី​គោះទ្វារ​ហៅ​គ្មាន​ចំលើយ​ហើយ​ម្យ៉ាងទៀត​ដោយ​ទ្វារ​មិនបាន​ដាក់​គន្លឹះ​ក្នុង​ផង​ទើប​មេការ​សំរេចចិត្ត​បើកទ្វារ​ក៏​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ស្លាប់​ក្នុង​ស្ថានភាព​អាក្រាត​កាយ​ទាំងអស់​ព្រមទាំង​មាន​សភាព​សាច់​ឡើង​ស្វាយ​ផង​ដែរ​ទើប​មេការ​បាន​រាយ​ការ​ទៅ​ម្ចាស់​ផ្ទះសំណាក់ ព្រមទាំង​សមត្ថកិច្ច​ផង​ដើម្បី​ចុះទៅ​ត្រួតពិនិត្យ។

ក្នុង​ការ​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​គឺ​ស​ង្កេត​ឃើញថា​ជនរងគ្រោះ​មានឈ្មោះ​

ខេង ស្រ៊ុន ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៦៨ មាន​អត្តលេខ​១៧០៩៤ ឋានៈ​ជា​អនុសេនីយ៍ត្រី និង​ជា​នាយរង​ប៉ុស្តិ៍​ក្នុង​វរសេនា​តូច​លេខ៨១៧។ ក្រោយពី​ការពិនិត្យ​ទៅលើ​រាងកាយ​សព​គឺ​សព​មាន​សភាព​ស្លេក​ស្លាំង និង​ឡើង​ពណ៌​ស្វាយ ព្រមទាំង​មាន​បែកពពុះមាត់ និង​មាន​ឈាម​ហូរ​តាម​ច្រមុះ​ផង ចំណុច​ដែល​សំខាន់​គឺ​លិង្គ​របស់​សព​គ្មាន​ទឹកកាម​បន្តិច​ទាល់តែសោះ ដែល​ជា​បញ្ហា​មួយ​តំរូវ​អោយ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស៊ើប​អង្កេត​អោយ​បាន​ច្បាស់​ក្នុង​រឿង​នេះ ដោយ​មតិ​ខ្លះ​បាន​និយាយ​ថា ជនរងគ្រោះ​អាច​គាំងបេះដូង​នៅ​ពេល​ដែល​មានការ​រំភើប​ខ្លាំង​ជាមួយ​ស្រី​ស្នេហ៍ រីឯ​មតិ​ខ្លះទៀត​បាន​និយាយ​ថា ​អាច​ពាក់ព័ន្ធ​ទៅ​នឹង​នារី​នោះ​ដែរ ប៉ុន្តែ​ចំពោះ​លុយកាក់​និង​សំភារៈ​ក្នុង​នោះ​ក៏​មាន​ទូរស័ព្ទ​ចំនួន​ពីរ​គ្រឿង​គឺ​ពុំ​មាន​ការបាត់បង់​ទៅណា​ទេ​បើ​ទោះបីជា​នារី​នោះ​បាន​ចាកចេញ​ទៅ​មុន​ក៏ដោយ។

បញ្ហា​នេះ​យើង​មិនទាន់​ដឹង​ថា សមត្ថកិច្ច​ត្រូវ​តាម​ស្រាវជ្រាវ​រក​នារី​នោះ​មក​បំភ្លឺ​ចំពោះមុខ​ច្បាប់​

ឬក៏​យ៉ាងណា​នោះ​ឡើយ ព្រោះ​ការ​ស្លាប់​របស់​មន្ត្រី​នគរបាល​រូប​នេះ​វា​ហាក់ដូចជា​ស្ថិត​ក្នុង​អាថ៌កំបាំង​នៅឡើយ ម្យ៉ាងវិញទៀត​គឺ​នារី​នោះ​ពុំបាន​បង្ហាញមុខ​អោយ​បាន​ច្បាស់​នោះ​ទេ ដោយ​នាង​បាន​ទម្លាក់​សក់​គ្រប​មុខ​ទាំង​ការ​ដើរ​ចូល និង​ពេល​ចេញ​ទៅវិញ​ផង​ដែរ ដោយ​ក្រោយ​ពេល​ធ្វើ​កោសល្យ​វិច័យ​រួច​សព​ក៏បាន​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ផង​ដែរ៕

និយម​រ័ត្ន

Post a Comment

0 Comments

Close Menu