Ad Code

ឈ្មួញ​លោត​ត្របាក់​ច្បាប់​អនុញ្ញាត​ដឹកឈើ​របស់​អភិបាលខេត្ត​កំពង់ធំ មាន​តំលៃ​ដល់​ទៅ ២០០០​ដុល្លា

ឈ្មួញ​លោត​ត្របាក់​ច្បាប់​អនុញ្ញាត​ដឹកឈើ​របស់​អភិបាលខេត្ត​កំពង់ធំ មាន​តំលៃ​ដល់​ទៅ ២០០០​ដុល្លា

កំពង់ធំ ៖ សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ឃាត់​រយ​ថ​ន្ត​យី​ឌុប​មួយ​គ្រឿង លួច​ដឹកឈើ​ខុសច្បាប់ ដោយ​ប្រើ​ច្បាប់​អស់​សុពលភាព​របស់​អភិបាលខេត្ត​កំពង់ធំ ដឹក​មួយ​ជើង​ហើយ​មួយ​ជើង​ទៀត ទីបំផុត​អស់លក្ខណ៍​ត្រូវ​បាន​មេព្រៃ​ក្របួច ទើប​បែក​រឿង​ឈ្មួញ​ទិញ​ច្បាប់​អនុញ្ញាតិ​របស់​អភិបាលខេត្ត​កំពង់ធំ ក្នុង​មួយ​សន្លឹក ២០០០​ដុល្លា។ កាលពី​ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៥ លោក សុទ្ធ ម៉ា​រី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម និង​មន្ត្រី​ក្រោម​ឱវាទ បាន​ដឹកនាំ​បង្ក្រាប​រថយន្ត យី​ឌុប​មួយ​គ្រឿង ពណ៌ ខៀវ អត់​ស្លាក​លេខ ដឹកឈើ​លេខ​២ ដែល​ត្រូវ​បាន​គេ​ស្គាល់ ឈ្មោះ ប្រាក់ ថា ជា​អ្នក​រត់​ការ​ដឹកឈើ ដុះស្លែ​ចេញពី​ភូមិ ៩៩​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ឆ្ពោះទៅ​ដាក់​នៅ ស្រុក​បារាយណ៍ ខេត្ត​នៅ​ស្គុន​ខេត្តកំពង់ចាម តែ​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​បាន ដោយសារតែ​ច្បាប់​អនុញ្ញាត​របស់ អភិបាលខេត្ត​កំពង់ធំ អស់​សុពលភាព។

ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​ជាច្រើន​គ្រឿង ខ្លះ​មានច្បាប់​សេះ​ហោះ ដឹក​មិន​ចេះ​អស់​សុពលភាព ខ្លះ​ក្លែងបន្លំ​ច្បាប់ ដឹកជញ្ជូន​ដូច​ហែ​កឋិន តែ​ពុំ​ត្រូវ​បាន​លោក សៅ​វ​ណ្ណី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ សណ្ដាន់​បង្ក្រាប​នោះ​ឡើយ ព្រោះ​មានការ​ឃុបឃិត​គ្នា ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជួរ រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បណ្តែតបណ្តោយ​ឲ្យ​មានការ​ដឹកជញ្ជូន​យ៉ាង​រលូន ជាក់ស្តែង​រថយន្ត​យី​ឌុប​មួយគ្រឿង​នេះ បាន​ដឹក​ដោយ​រលូន​មកដល់​ស្រុក​បារាយណ៍ តែ​ត្រូវបាន​ជាប់អន្ទាក់​សមត្ថ​កិច្ច ក៏​ព្រោះតែ​លោក ប្រា​ក់ថា ពុំបាន​រត់​ផ្លូវ​មុន។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ហេង ឈុន​ហ៊ី នាយប៉ុស្តិ៍​បាល​កំពង់ថ្ម បាន​ឲ្យ​ដឹង​ថា លោក​មិន​ទទួលខុសត្រូវ​ជាដាច់ខាត ចំពោះ ច្បាប់​របស់​គាត់ ដែល​បាន​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ចេញ​ឲ្យ​ទិញ​ដឹកឈើ​ចំនួន ៣២ ម៉ែត្រគូប ដើម្បី​យក​មក​ធ្វើ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ថ្ម តែ​លោក​បាន​លក់​លោក​ហេង ឈុន​ហ៊ី នាយ​ប៉ុស្តិ៍​បាន​យក​លិខិត​នេះ​លក់​ឲ្យ ទៅ​ឈ្មួញ​ក្នុង​តំលៃ​២០០០​ដុល្លា ដែល​បាន​ចេញ​តាំងពី​ថ្ងៃទី ៤ ខែ ៣​ឆ្នាំ ២០១៤ ឈ្មួញ​បាន​ឆ្លៀត​ឱកាស​ជា​ច្រើន​ដងដោយ​ប្រើ​លិខិត​ដដែល លុះដល់​ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៥ ឈ្មួញ​ដឹកឈើ​ម្តង​ទៀត​ត្រូវ​បាន សមត្ថកិច្ច​ឃាត់​យក​មក​ទុក​នៅ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម។

ពាក់ព័ន្ធ​ទៅ​នឹង​លោក ហេង ឈុន​ហ៊ី នាយប៉ុស្តិ៍​រដ្ឋបាល​កំពង់​ថ្ម បច្ចុប្បន្ន​នៅក្នុង​ខ្ទម​នៅឡើយ យក​ចំណី​ស្ទឹង​ជី​និ​ត​ធ្វើជា ប៉ុស្តិ៍ រីឯ​ឈើ​ក៏​ពុំ​មាន​សូម្បី​តែមួយ​ដុំ ចំណែក​លុយ​ក៏​រកមុខ​មិនឃើញ ថា​ធ្លាក់​ទៅណា​អស់ ពាក់​ព័​ន្ធ​ទៅ​នឹង ចម្ងល់​នេះ លោក ជូ សំអាន ស្នងការ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​បានដឹង​ពី​រឿង​នេះ​ហើយ លោក​និង​ចាត់​ឲ្យ​មានការ​សាងសង់​ប៉ុ​ស្តិ៍​ឡើងវិញ និង​ត្រូវ​បាន​ត្រួតពិនិត្យ​នូវ​ការ​ដឹកជញ្ជូន នឹង​ថវិកា។ លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​អរគុណ​អ្នក​ព័ត៌មាន​ខ្លាំង​ណាស់​តែងតែ​សហការ ផ្តល់​ព័ត៌មាន​ពី​លទ្ធផល អសកម្ម​មួយចំនួន ពី​ថ្នាក់ក្រោម ចំណែក​លិខិត​ដែល​បាន​ចេញ​នោះ លោក​និង​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ អញ្ញាត​ចោល​ដោយសារ​ហួស​សុពលភាព ហើយ​ឈ្មួញ​ចេះតែ​ដឹក​យក ទៅ​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់ ចំណែក​ប៉ុស្តិ៍​រដ្ឋបាល​លោក និង​ឲ្យ​គណៈកម្មការ​ចុះ​ត្រួត​ពិនិត្យ​ថា ហេតុអ្វី បានជា​មិនទាន់​ធ្វើ ចុះបើ​មិនទាន់​ធ្វើ​តើ​លុយ​ទៅ​ឯណា​អស់។

លោក សុទ្ធ ម៉ា​រី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា ការ​ដឹកឈើ​របស់​លោក ប្រាក់​ថា​នេះ បាន​ដឹក​ជាច្រើន​ដង​ហើយ កន្លងមក​ចេះ​អនុគ្រោះ តែ​ពេលនេះ​មិនអាច​អនុញ្ញាត​ទៀត​ទេ ចំណែក​ឈើ​តាម​ការ​ប៉ានស្មាន ជាង ២០​ម៉ែត្រគូប​បើ​ផាកពិន័យ​តាមច្បាប់ ស្មើ​នឹង ៦០​លាន​រៀល តែ​ពេលនេះ ពុំ​ទាន់​ធ្វើការ​វាស់វែង​ពិតប្រាកដ​ទេ ដោយសារតែ​អភិបាលខេត្ត​កំពង់ធំ ឲ្យ​ធ្វើ​របាយ​ការណ៍​ជូន​ខេត្ត ព្រោះ​ពាក់​ព័​ន្ធ​ទៅនឹង​ការ​ចេញលិខិត ដោយ​អភិបាលខេត្ត៕

ប៊ុន រដ្ឋា

Post a Comment

0 Comments

Close Menu