ប្រធានទីភ្នាក់ងារជួយសង្គ្រោះឥណ្ឌូណេស៊ីនិយាយថា ប្រតិបត្តិការរុករកយន្តហោះ Air Asia 8501 បានរាលដាលឆ្ពោះទៅទិសខាងកើតនៅថ្ងៃអង្គារ នៅពេលធាតុអាកាស និងចរន្តទឹកអូសទាញបំបែកយន្តហោះទៅកាន់ទិសដៅនោះ។
នាយកប្រតិបត្តិការរបស់ទីភ្នាក់ងារជួយសង្គ្រោះ និងរុករកជាតិ លោក សឺ យ៉ាឌីស៊ូព្រីយ៉ាឌី(Supriyadi) និយាយថា ធាតុអាកាសមិនល្អ បានធ្វើឲ្យមានការពិបាកក្នុងការរកទីតាំងបំណែកយន្តហោះ និងស្វែងរកសាកសព១២៥នាក់ ដែលកំពុងបាត់ខ្លួននៅឡើយ។
មានអ្នកធ្វើដំណើរ និងនាវិក ១៦២នាក់ស្ថិតនៅលើយន្តហោះ៣២០នៅពេលនោះវាបានធ្លាក់នៅថ្ងៃទី២៨ ខែធ្នូ។ មកទល់ឥឡូវនេះគេរកឃើញសាកសព៣៧នាក់ ។
នៅថ្ងៃច័ន្ទគេក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រកាសវិធានការបន្ទាន់ ប្រឆាំងនឹងអ្នកណាដែលអនុញ្ញាតឲ្យយន្តហោះ Air Asia 8501 ចេញដំណើរដោយពុំមានការអនុញ្ញាតត្រឹមត្រូវ ដែលក្នុងនោះរួមមានការព្យួរការងាររបស់អ្នកគ្រប់គ្រងព្រលានយន្តហហោះ និងពួកមន្រ្តីនៅក្នុងប៉មត្រួតពិនិត្យ។
លោក ដ្យូកូ មើចាតមូដចូ (Mur jat mojo) អគ្គនាយកស្តីពីនៃការដឹកជញ្ជូនតាមអាកាស និយាយថា ការអនុញ្ញាតធម្មតាសម្រាប់ការហោះហើររបស់យន្តហោះទាំងអស់នៅក្នុងប្រទេស នឹងត្រូវគេពិនិត្យមើលថា តើគេបានរំលោភច្បាប់ហោះហើរឬទេ។
ការខឹងសម្បារកើនឡើងនៅពេលពួកនាវិក ប្រយុទ្ធប្រឆាំងនឹងការរុករកយន្តហោះAir Asia 02 8501 នៅសមុទ្រទឹកជ្រៅ៕


0 Comments