Ad Code

ការពារ​ជាតិ​លុត​អាកាសចរ​១៨-១​ ខណៈ​Albirex ​ឈ្នះ​ជ្រោយចង្វា​៣-១

 ក្រុមបាល់ទាត់​ក្រសួងការពារជាតិ និង​ក្រុម Albirex Niigata រក​បាន​៣​ពិន្ទុ​ម្នាក់​បន្ថែម​ទៀត សម្រាប់​ការ​ប្រកួត​ជម្រុះ​តាម​តំបន់​មណ្ឌល​រាជធានី​ភ្នំពេញ នៃ​ព្រឹត្តិការណ៍​ Hun Sen-Cup នា​ថ្ងៃ​ទី​៩​ខែ​មករា ឆ្នាំ​​២០១៥។

នៅ​ក្នុង​ការប្រកួត​ជម្រុះ​លើក​ទី​២​នេះ ក្រុម​ក្រសួងការពារជាតិ​បាន​បាន​លុត​ក្រុម​អាកាសចរ​ស៊ីវិល​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល​១៨​ទល់​១ បន្ទាប់ពី​លើក​ទី​១​ក្រុម​នេះ​បាន​ឈ្នះ​ក្រុម​ព្រែក​ជ័យ​កីឡា ៣​ទល់​០​នោះ។ កីឡាករ​ភួង សុខ​សា​ណា​ម្នាក់ឯង​ទាត់​បញ្ចូល​ទី​បាន​៩​គ្រាប់​នៅ​នាទី 4', 10', 23',26', 36', 44',62', 63', 67'
ជាមួយនឹង​ជ័យជំនះ​នេះ បាន​ធ្វើ​ឲ្យ​២ ប្រកួត​របស់​ក្រសួងការពារជាតិ​មាន​៦ ពិន្ទុ ដោយសារ​ឈ្នះ​ទាំង​២ ប្រកួត ឯ​ក្រុម​អាកាសចរ​ស៊ីវិល​ទើប​លេង​បាន​១ ប្រកួត​ដែល​លេង​ចាញ់​ទ័ព​នេះឯង។
ចំពោះ​ក្រុម Albirex Niigata ក៏មាន​៦​ពិន្ទុ​ដូច​ក្រុម​ក្រសួងការពារជាតិ​ដែរ ដែល​ក្នុង​២​ប្រកួត​ឈ្នះ​ទាំងពីរ​ប្រកួត គឺ​លើក​ទី​១​ប្រកួត​ឈ្នះ​ខណ្ឌ​ទួលគោក​២​ ទល់​០ និង​លេង​លើក​ទី​២​នេះ បាន​យកឈ្នះ​ក្រុម​ខណ្ឌ​ជ្រោយចង្វា​៣​ទល់​១។
ក្រុម​ខណ្ឌ​ជ្រោយចង្វា​ ពេលនេះ​២ ប្រកួត ចាញ់​ទាំង​២ ប្រកួត​មាន​០​ពិន្ទុ។ គួរ​បញ្ជាក់​ថា ការប្រកួត​ដំបូង​របស់​ខណ្ឌ​ជ្រោយចង្វា​ចាញ់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​១​ទល់​២ ហើយ​លើក​ទី​២​នេះ​ចាញ់ ​Albirex Niigata ១​ទល់​៣​ទៀត។ ក្រុម​នេះ ទំនងជា​គ្មាន​ឱកាស​បាន​ឡើង​លេង​បន្ត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នោះ​ទេ។
ចំណែក​ការប្រកួត​មួយ​គូ​ទៀត ក្រុម​ខណ្ឌ​ទួលគោក ប្រកួត​ចាញ់ ក្រុម​គីរីវង់​សុខ​សែន​ជ័យ​០ ទល់​៣។ ២​ប្រកួត​របស់​ក្រុម​ខណ្ឌ​ទួលគោក​ចាញ់​ទាំង ​២ ប្រកួត មាន ០​ពិន្ទុ ក្នុង​ខណៈ​ដែល ២ ប្រកួត​របស់​គីរីវង់​សុខ​សែន​ជ័យ​ឈ្នះ​ទាំង​២​ប្រកួត​មាន​៦​ពិន្ទុ។
សម្រាប់​ការប្រកួត​ជម្រុះ​ក្នុង​តំបន់​រាជធានី​ភ្នំពេញ ដែលមាន​៧ ក្រុម ចែកជា ២ ពូ​ល ដែល​ពូល​A​មាន​៣​ក្រុម ហើយ​ពូ​ល​B​មាន​៤​ក្រុម​នោះ គឺ​ជម្រុះ​យក​តែ៣ ក្រុម​ឡើង​លេង​បន្ត​ប៉ុណ្ណោះ៕

Post a Comment

0 Comments

Close Menu