Ad Code

លោក​គីមថា បើកចំហ​ចំពោះ​ការចរចា​កំរិត​ខ្ពស់​បំផុត​ជាមួយ​កូរ៉េ​ខាងត្បូង​


មេដឹកនាំ​កូរ៉េ​ខាងជើង​លោក គីម ជុងអ៊ុន (Kim Jong Un) បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​បើក​ចំហ​ចំពោះ​ចរចា​កំរិត​ខ្ពស់​បំផុត​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ នៅ​ពេល​លោក​អំពាវនាវ​ឲ្យ​មាន​ការ​កែ​លម្អ​មួយ​នៅ​ក្នុង​ទំនាក់ទំនង​ឆ្លង​ដែន​ដែល​តឹងតែង​នោះ។ តាមទីភ្នាក់ងារ​សារព័ត៌មាន​យន់ហាប់​ បាន​ឲ្យ​ដឹង​ថា សំណើ​នោះ​ធ្វើឡើង​នៅ​ក្នុង​សារ​ចូល​ឆ្នាំ​ថ្មី​ជា​ប្រពៃណី​របស់​លោក​ ដែល​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​រដ្ឋ។

លោក​និយាយថា « យើង​គួរ​តែ​សរសេរ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៅ​ក្នុង​ចំណង​ទាក់ទង​រវាង​កូរ៉េ​ខាង​ជើង​ និង​កូរ៉េ​ខាង​ត្បូង។ ពុំមាន​ហេតុ​ផល​ណា​មួយ​ដែល​យើង​មិន​បើក​ធ្វើ​ការ​ចរចា​កំរិត​ខ្ពស់​បំផុត​នោះ​ទេ​។ លោក​បាន​បន្ថែមទៀតថា «ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​» នៅ​ក្នុង​ទំនាក់ទំនង​តានតឹង​រវាង​កូរ៉េ​ទាំងពីរ​ ដែល​នៅ​តែ​ស្ថិត​នៅ​ក្នុង​សង្គ្រាម​បច្ចេកទេស​នោះ។

សារនោះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ ក្រោយពី​លោក រី អ៊ូ គីល ចាអេ (Ryoo Kihl Jae) រដ្ឋមន្រ្តី​បង្រួប​បង្រួម​របស់​កូរ៉េ​ខាង​ត្បូង​ទទួល​បន្ទុក​កិច្ច​ការ​រវាង​កូរ៉េ​ និង​កូរ៉េ​ បាន​ស្នើសុំ​ធ្វើ​ការ​ចរចា​កំរិត​ខ្ពស់​បំផុត​ ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ខែ​មករា។
ការចរចា​ថ្នាក់​កំពូល​ផ្លូវ​ការ​លើក​ចុង​ក្រោយ​ ត្រូវ​បាន​បើក​ធ្វើនៅខែកុម្ភៈ​ និង​ជា​លទ្ធផល​កូរ៉េ​ខាងជើង​រៀប​ចំ​ឲ្យ​មាន​ការ​ជួបជុំ​បងបង្អូន​សាច់ញាតិ​ ដ៏​កម្រ​ ដែល​បាន​បែក​គ្នា​ដោយសារ​ជម្លោះ​នោះ៕
រឹទ្ធ

Post a Comment

0 Comments

Close Menu