Ad Code

ក្រុមហ៊ុន​រថយន្ត​ចិន​ចំនួន​៦​ហៅ​មកវិញ​នូវ​រថយន្ត​ចំនួន​៣០០.០០០​គ្រឿង


ភ្នាក់ងារ​ឃ្លាំមើល​គុណភាព​របស់​ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​ចំនួន​៦​របស់​ប្រទេស​ចិន​នឹង​ហៅ​មកវិញ​នូវ​រថយន្ត​ជាង​៣០០.០០០​គ្រឿង ​ដោយសារ​មាន​កំហុស​ឧបករណ៍​បូម​ប្រេង​ដែល​អាច​បណ្ដាល​ឲ្យ​លេច​ប្រេង។​

ផ្នែក​រថយន្ត​ដែល​មាន​កំហុស​នេះ ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ United Automotive Electronic Systems Co Ltd។ ផ្នែក​គ្រប់គ្រង​ទូទៅ​និង​ត្រួតត្រា​មើល​គុណភាព​អធិការកិច្ច​ និង​ដាក់​ឲ្យ​នៅ​ដាច​ពី​គេ​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​នៅ​លើ​ទំព័រ​វេ​ប​សាយ​របស់​ខ្លួន​ដូច្នេះ។​
Aunited Automotive គឺជា​ការ​រកស៊ី​ផ្សងព្រេង​រួមគ្នា​របស់​ Robert Bosch(RoBG.UL) នៃ​ប្រទេស​អាល្លឺម៉ង់​ និង​ Zhong-Liaw Automotive Electronics Co Ltd ។ អ្នក​ផលិត​រថយន្ត​ដែល​រួមមាន ក្រុមហ៊ុន​Chong-qing Changiaw Automobile CoLtd ,Beiqi-FotonMotor CoLtd និង​ Zhejiang Geely Holding-Group CoLtd(GEELY.UL​និង​ហៅ​មកវិញ​នូវ​រថយន្ត​សរុប​ចំនួន​៣០៤.៩៣៥​គ្រឿង។​
អ្នកនាំពាក្យ​សម្រាប់​United Automotive​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​បាន​និយាយ​ថា ក្រុមហ៊ុន​បានដឹង​អំពី​ការ​ហៅ​រថយន្ត​មកវិញ​នេះ​ហើយ ប៉ុន្តែ​មិនបាន​ធ្វើ​អធិប្បាយ​ភ្លាមៗ​បន្ថែម​ទៀត​នោះ​ទេ​៕​

ថា​លី​យ៉ាន​

Post a Comment

0 Comments

Close Menu