Ad Code

បើក​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ដួល​រថយន្ត​បើក​មកដល់​កិន​ពីលើ​របួស​ធ្ងន់ធ្ងរ រថយន្ត​បង្ក​បើក​រត់​បាត់

ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​រថយន្ត​បើក​កិន​ពីលើ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ដោយសារ​តែបើ​ក​ម៉ូតូ​ឆ្លងផ្លូវ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដួល​ទៅលើ​ផ្លូវ​គាប់​ជួន​មាន​រថយន្ត​ស៊េរី​ទំនើប​មកដល់​បើក​កិន​ហើយ​បើក​រត់​បាត់​កាលពី​វេលា​ម៉ោងជាង​២០​យប់ ថ្ងៃទី ០៥ ខែមករា ឆ្នាំ​២០១៥ នៅ​តាម​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្បែរ​រង្គសាល​ទន្លេសាប ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​បើក​ម៉ូតូ​ម៉ាក​ហុងដា​ស្កូប​ពី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BZ-9973 បើក​តាមផ្លូវ​លេខ​១៣​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុច​កើតហេតុ ជនរងគ្រោះ​បាន​បើក​ម៉ូតូ​សរសៀរ​ចូល​ផ្លូវ​ព្រះស៊ីសុវត្ថិ បណ្តាល​ឲ្យ​ប៉ះ​ដៃចង្កូត​ម៉ូតូ​ជាមួយ​ម៉ូតូ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ខ្ទាត​គាប់​ជួន​មាន​រថយន្ត​ឡិច​ស៊ី​ស​៥៧០ មិន​ចាំ​ស្លាក​លេខ​ដែល​បើក​តាមផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​បើក​កិន​ពីលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ហើយ​បន្ថែម​ល្បឿន​បើក​រត់​បាត់​ដោយ​សុវត្ថិភាព​តែម្តង។
ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​បាន​បងប្អូន​មក​បើក​យក​ទៅ​ផ្ទះ​វិញ៕
រស្មី

Post a Comment

0 Comments

Close Menu