Ad Code

ផ្ដើម​ពី​រាំ​ជាន់​ជើង​គ្នា ក្លាយជា​ហិង្សា​ដោយ​ចេតនា​ព្រួត​គ្នា​វាយ​កាប់សម្លាប់​ជនរងគ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម

ពោធិ៍សាត់ ៖ មាន​ករណី​អំពើ​ហិង្សា​ដ៏​ផុយ​ស្រួយ​មួយ​បាន​កើតឡើង រហូត​ឈាន​ដល់​នាំ​បក្សពួក​ជាច្រើន​នាក់ ប្រដាប់​ដោយ អង្កត់ឈើ​ជាច្រើន​កំណាត់​និង​ពូថៅ ព្រួត​គ្នា​វាយ​និង​កាប់​យ៉ាង​សាហាវ​ព្រៃផ្សៃ បណ្ដាល​ឲ្យ​ជីវិត​ជនរងគ្រោះម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​នឹង​កន្លែ​ង​ភ្លាមៗ ដោយ​គ្រាន់តែ​ជនរងគ្រោះ វាយ​មួយ​ដៃ​ទៅលើ​គូទំនាស់​តែប៉ុណ្ណោះ។

តែ​ឈាម​ស្រែក​ដង្ហោយហៅ​របស់​ជន​រងគ្រោះ បាន​សណ្ដំ​សមត្ថកិច្ច​ជំនាញ​នគរបាល​បច្ចេកទេស​ខេត្ត ស្រុក និង​ផ្នែក​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត ស្រុក សហ​ការណ៍​ជាមួយ​អាជ្ញាធរ បាន​តាម​ស្រាវជ្រាវ​យ៉ាង​ក្ដៅ​គគុក អស់​មួយ​កំណាត់​ព្រឹក ក៏​វែកមុខ​ជនសង្ស័យ​ដ៏​កំណាច​នោះ ជាមួយនឹង​វត្ថុ​តាង​ចាប់បាន​ចំនួន​បី​នាក់ ក្នុង​នោះ​ជន​ដៃដល់​មុនគេ​ម្នាក់​តែ​បក្សពួក​របស់​គេ​មួយចំនួន​ដែល​ពាក់ព័ន្ធ​លើ​ករណីនេះ​បាន​រត់​ភៀសខ្លួន​ពី​ភូមិ​បាត់។
ហេតុ​ការណ៍​ហិង្សា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០យប់​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៥ ត្រង់ចំណុច​(​អូរ​ឈ្នួល​) ស្ថិត​ក្នុង​ភូមិ​អូរ​ឈ្នួល ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្ត​ពោធិ៍​សាត់ ខ​ណៈ​ដែល​អ្នក​ភូមិ​ធ្វើបុណ្យ​ពូន​ភ្នំស្រូវ​ដាក់​ធុងបាស​រាំ​សប្បាយ។
លោក ម៉ោល សុ​ត អធិការ​រង​ទទួល​បន្ទុក​ករ​ណី​នេះ​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​បី​នាក់​ក្នុងចំណោម​គ្នា​ច្រើន​នាក់​ដែល​ចាប់​ខ្លួន​បាន​នោះ ទី​១​ឈ្មោះ អន រិត អាយុ​២០​ឆ្នាំ ទី​២​ឈ្មោះ ឡា​ត់ ឡុ​ញ អាយុ​៣២​ឆ្នាំ​និង​ទី​៣​ឈ្មោះ ឡេះ ពូ​កើត អាយុ​២២​ឆ្នាំ​ជា​ខ្មែរអិស្លាម បុរស​ទាំង​បី​នេះ​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ។ ដោយឡែក​ជនរងគ្រោះ​ដែល​ត្រូវ​គេ​វាយ​សម្លាប់​នោះ​ឈ្មោះ ចាន់ ធា​រ៉ា អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​ក្បាល​ទាហាន ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់៕
លាន គ្រ​ន

Post a Comment

0 Comments

Close Menu