មន្ទីរតាហ្កេនបាននិយាយនៅថ្ងៃច័ន្ទថា កងទ័ពសហរដ្ឋអាមេរិក បានចាប់ផ្តើមបង្វឹកកងកម្លាំងយោធាអ៊ីរ៉ាក់នៅក្នុងមូលដ្ឋានពីរនៅក្នុងប្រទេសអ៊ីរ៉ាក់ នៅពេលពួកគេធ្វើការដើម្បីកសាងកម្លាំងមួយ ដែលអាចធ្វើការវាយលុកប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម ដែលបានដណ្តើមកាន់កាប់ទឹកដីនៃប្រទេសនេះ កាលពីឆ្នាំមុន។
វរសេនីយ៍ឯកកងទ័ពលោក ស្ទីវ វ៉ារ៉េន (Steve Warren) អ្នកនាំពាក្យរបស់មន្ទីរបង់តាហ្កាននិយាយថា ទាហានម៉ារិន សហរដ្ឋអាមេរិកប្រហែល ៣២០ នាក់កំពុងបង្វឹកពួកសមាជិកនៃកងពលធំលេខ៧របស់អ៊ីរ៉ាក់ នៅមូលដ្ឋានអាកាសចរអេនអាល់ អាសាដ នៅភាគខាងលិចខេត្តអាល់អានបារ ដែលកំពុងទទួលការបាញ់កាំភ្លើងត្បាល់យាយីទៀតទាត់ពីពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម។ ការបង្វឹកនោះបានចាប់ផ្តើមនៅថ្ងៃទី២០ ខែធ្នូ ។
លោក វ៉ា រ៉េន និយាយថា កងទ័ពសហរដ្ឋអាមេរិក ១៧០នាក់ទៀតជាទាហានរបស់កងពលធំថ្មីជើងលេខ១ បានចាប់ផ្តើមវគ្គបង្វឹកមួយរយៈពេល៦សប្តាហ៍សម្រាប់កងវរសេនាតូច៤កងពលរបស់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់នៅថ្ងៃទី២៧ ខែធ្នូ នៅតាជី ជាតំបន់ដាច់ស្រយាលដែលមានពួកស៊ុននីលើសលប់នៅខាងជើងក្រុងបាកដាដ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា (Obama) បានប្រកាសគម្រោងទាំងឡាយនៅថ្ងៃទី៧ ខែវិច្ឆិកា ដើម្បីបន្ថែមចំនួនកងទ័ពសហរដ្ឋអាមេរិកទ្វេដងនៅក្នុងប្រទេសអ៊ីរ៉ាក់ទៅដល់ជាង៣០០០នាក់។ លោកបានបន្ថែមថា ការបន្ថែមបុគ្គលិកយោធា១.៥០០នាក់ដើម្បីបង្វឹកកងពលតូចយោធាអ៊ីរ៉ាក់។ កងពល និងកងពលតូចរបស់ឃើដប៊ីកងពល៕

0 Comments