Ad Code

នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​ក្រុម​រថយន្ដ​ដឹក​ដី ថ្ម និង​ខ្សាច់​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ធ្វើដំណើរ

ភ្នំពេញ ៖ ដោយសារ​មើលឃើញ​ពី​ភាព​អនាធិបតេយ្យ​ការ​ដឹកជញ្ជូន​អាចម៍ដី ថ្ម​និង​ខ្សាច់​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើដំណើរ​ទូទៅ​តាម​ដង​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ដូចជា​ធ្លា​ក់ដី ឫ​ហូរ​ទឹក​ក​ក្លេ​កក្លាក់​និង​ធ្លាក់​គ្រាប់​ខ្សាច់​ចូល​ភ្នែក​ប្រជាពលរដ្ឋ​ជាដើម​នោះ ទើប​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​ដឹកនាំ​បញ្ជា​ដោយ​លោក​យឹម សារ៉ាន់​បាន​អធិការ​នគរបាល​ខណ្ឌ​បាន​ចុះ​ឃាត់​ក្រុម​រថយន្ដ​ទាំង​យក​មក​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ឲ្យ​មានការ​គ្រប​បិទបាំង​ឲ្យ​បានល្អ​ប្រសើ​ចៀសវាង​ប៉ះពាល់​ដល់​អ្នក​ធ្វើដំណើរ​ទូទៅ។

ការ​ចុះ​ឃាត់​រថយន្ដ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០១៥​នៅ​ចំណុច​មុខ​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ស្ថិត​ក្នុងភូមិ​ក្បាលដំរី​សង្កាត់​កាកាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ។
លោក​យឹម សារ៉ាន់​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ឃាត់​រថយន្ដ​ដឹក​ដីខ្សាច់​និង​ថ្ម​នេះ​គឺ​ដោយសារ​រថយន្ដ​ទាំងនោះ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី មាន​ពេល​ខ្លះ​ដោយសារ​ការ​ដឹកជញ្ជូន​នេះ​មិនបាន​គ្រប ឬ បិទ​បាំង​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​វា​បាន​ធ្លាក់​គ្រាប់​ខ្សាច់​ហុយ​ចូល​ភ្នែក​ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​នេះ ជួនកាល​ទៀត​ដោយសារ​គេ​ដឹក​ដាក់​ពេញ​ប្រៀប​ហួសហេតុ​ពេក​ធ្វើ​ឲ្យ​ធ្លាក់​ដុំ​ដី​ឫ​កំទេច​ថ្ម​មក​លើ​ថ្នល់​ជួនកាល​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ម្ដងម្កាល​ដែរ។ ជាង​នេះ​ទៅ​ទៀត​ក្រុម​រថយន្ដ​ដឹក​ខ្សាច់​ក៏​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែរ​ដូចជា ជា​ញឹកញាប់​វា​តែង​ហូរ​ទឹក​ចេញពី​ខ្សាច់​ប្រឡាក់​ផ្លូវ​ជួនកាល​ទៀត​វា​បាន​ធ្វើ​ឲ្យ​ខ្ទាត​ប្រឡាក់​សម្លៀកបំពាក់​អ្នក​ធ្វើ​ដំណើរ​ជាដើម។
លោក​បន្ដ​ថា ការ​ឃាត់​រថយន្ដ​នេះ​មិន​គិតថា​រថយន្ដ​នោះ​មានច្បាប់​អនុញ្ញាតិ​ចូល​ក្រុង​ ឬក៏​អត់​នោះ​ទេ​គឺ​ឃាត់​ទាំងអស់​ឲ្យ​តែ​រថយន្ដ​នោះ​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ធ្វើដំណើ​រ​រឿង​បញ្ហា​ឯកសារ​ផ្សេងៗ​ខាង​អាជ្ញាធរ​ខណ្ឌ​ធ្លាប់​បាន​ត្រួតពិនិត្យ​រួចហើយ​គឺ​លោក​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ធុញទ្រាន់​ថា​សមត្ថកិច្ច​ធ្វើ​ការងារ​ដដែលៗ​នោះ​ទេ ហើយ​ការ​ឃាត់​នេះ​គឺ​គ្រាន់តែ​ធ្វើការ​អប់រំ​ណែនាំ​ដល់​ពួកគាត់​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​មុននឹង​ដឹក​ចេញ​មក​តាមផ្លូវ​នោះ៕
វិទូ

Post a Comment

0 Comments

Close Menu