Ad Code

ដើរ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ពេលយប់​ត្រូវ​កំលាំង​ល្បាត​ប៉ូលិស​ស្រុក​សំរោង​ទង​ចាប់បាន

កំពង់ស្ពឺ ៖ ជ​នសង្ស័យ​ម្នាក់​រួម​ទាំង​វត្ថុតាង ត្រូវបាន​ចាប់ខ្លួន​និង​ដកហូត​បាន ខ​ណៈ​ពេល​ប៉ូលិស​ស្រុក​សំរោង​ទង​ចុះ​ល្បាត​ពេលយប់​តាម​ដងផ្លូវ​ជាតិ​លេខ​៤​ក្នុងភូមិ​សាស្ត្រ​ចំណុច​ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ជ​នស​ង្ស័យ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម​រូប​នោះ​ត្រូវ​បាន​ស​ង្ស័យ​ថា បាន​បោះ​គ្រឿងញៀន​ចោល​ពេល​ឃើញ​សមត្ថកិច្ច​ដើរ​ល្បាត​ឬ​លាក់​ទុក​នៅ​ចំណុច​ផ្សេង។
សកម្មភាព​ចាប់​នេះ​បាន​ធ្វើឡើង​យប់​ម៉ោង ១៩​និង​១០​នាទី ថ្ងៃទី​០៥​ខែមករា ឆ្នាំ​២០១៥ ជនស​ង្ស័​យ​មានឈ្មោះ​វ៉ាត ដា​នី​ន​(​ហៅ​កឹ​ក​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​កែ​ឧ​ត្ត​ម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មុខរបរ​មិន​ពិតប្រាកដ។ ក្រោយពី​ចាប់បាន​ជ​នស​ង្ស័យ​សមត្ថកិច្ច​ដកហូត​បា​ន ម៉ា​ទឹក​កក​១​កញ្ចប់​រួម​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​ជាច្រើន​ដែរ។ នៅពេល​កំលាំង ចុះ​ល្បាត​ដល់​ចំណុច​ខាងលើ​ក៏​ប្រទះឃើញ​មុខសញ្ញា​ជន​ស​ង្ស័យ​ដើរ​លើផ្លូវ​កើតការ​ស​ង្ស័យ​ក៏​ហៅ​សួរនាំ​និង​ឆែក​ក្នុង​ខ្លួន​ក៏​ប្រទះឃើញ​គ្រឿងញៀន​ទើប​បញ្ជូន​ខ្លួន​មក​អធិការដ្ឋាន​ដើម្បី​សួរនាំ។
ប្រភព​បន្ត​បញ្ជាក់​ថា មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​នេះ​ក៏​ជា​មុខសញ្ញា​ត្រូវ​តាមដាន​ជា​យូរ​មក​ហើយ​ទើបតែ​ពេលនេះ​ទើប​ចាប់បាន។ ករណី​បង្ក្រាប​គ្រឿងញៀន​ជា​បន្តបន្ទាប់​មកនេះ​គឺ​កំលាំង​នគរបាល​ស្រុក​សំរោង​ទង​បាន​បង្ក្រាប​បាន​គ្រឿងញៀន​ក៏​ដោយសារ​កំលាំង​បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​លើ​ការងារ​បង្ក្រាប​និង​ការប្រើប្រាស់​ចែ​ចាយ​គ្រឿង​នៅ​មូលដ្ឋាន។ បច្ចុប្បន្ន​ជំនាញ​បន្ត​ការសាកសួរ​កសាង​សំណុំ​រឿង​ទៅ​ឲ្យ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់៕
ច្បារមន

Post a Comment

0 Comments

Close Menu