Ad Code

លោក នុត ពុធ​ដា​រ៉ា នាំយក​អំណោយ​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែកជូន​ពលរដ្ឋ​ទីទ័លក្រ​១០​គ្រួសារ​នៅ​សង្កាត់​ដង្កោ​

ភ្នំពេញ ៖ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបាន​ផ្តល់ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​ជន​គ្មាន​ទីពឹង​១០​គ្រួសារ រស់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៥ តាមរយៈ​លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ អមដំណើរ​ដោយ​លោក​អភិបាលរង និង​មន្ត្រី​ក្រោម​ឳ​វាទ​ជុំវិញ​សាលាខណ្ឌ​ជាច្រើនរូប​ទៀត។

អំណោយ​ដែល​ត្រូវ​យកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​១០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួ​សារៗ​ទទួលបាន ថវិកា ១០​ម៉ឺន​រៀល អង្ករ ២៥​គីឡូក្រាម មី ១​កេស ទីក​ស៊ី​អ៊ីវ ១​យួរ ទឹកត្រី ១​យួរ គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈប្រើប្រាស់ ១០​មុខ​ទៀត​។ ក្នុងឱកាស​នោះ លោក នុត ពុធ​ដា​រ៉ា អភិបាលខណ្ឌ​ដង្កោ​បាន​ថ្លែង​អំពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​យកចិត្តទុកដាក់​ជានិច្ច ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដែល​ជួប​ការលំបាក និង​ងាយ​រងគ្រោះ និង​មាន​ជីវភាព​ខ្វះខាត​ក្រីក្រ ជាពិសេស ជន​ចាស់ជរា ទុរគតជន អ្នក​ផ្ទុកមេរោគ​អេដស៍ ជំងឺអេដស៍ កុមារកំព្រា និង​ជន​ងាយ​រងគ្រោះ​ផ្សេងៗ។
លោក​អភិបាលខណ្ឌ​បាន​បន្តថា ជាក់ស្តែង​ដូច​ថ្ងៃនេះ​លោក​បាន​នាំយក​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មក​ចែកជូន​ដល់ដៃ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​១០​គ្រួសារ ដែល​កំពុង​ជួប​ការលំបាក។ បើទោះបីជា​អំណោយ​ទាំងនេះ​មាន​តិចតួច​ក្តី ប៉ុន្តែ​វា​ក៏​អាចជួយ​សម្រួល​ទុក្ខលំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​បាន​មួយកំរិត​ផងដែរ។
នាពេល​នោះដែរ​លោក នុត ពុធ​ដា​រ៉ា ក៏បាន​ធ្វើការ​ផ្តែផ្តាំ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ខំ​ថែរក្សា​សុខភាព និង​រក្សា​អនាម័យ​ចំណីអាហារ​ក្នុងការ​រស់នៅរ​បស់បង​ប្អូន​ឲ្យ​បានល្អ ដើម្បី​រង់ចាំ​មើល​ការអភិវឌ្ឍ​ឥតឈប់ឈរ​របស់​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​ប្រកបដោយ​កិ​តិ្ត​បណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បានធ្វើ​ឲ្យ​ប្រទេសជាតិ មានការ​រីកចម្រើន​គ្រប់​ទីក​ន្លែង។
លោក​អភិបាលខណ្ឌ​ក៏បាន​ថ្លែង​អំពី​ការយកចិត្តទុកដាក់​របស់​សម្តេច​ទាំងពីរ ចំពោះ​ការរស់​នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចាប់ពី​ក្រោយ​ថ្ងៃ​៧ មករា ១៩៧៩ គឺជា​ថ្ងៃកំណើត​ទី​២​របស់​យើងទាំងអស់គ្នា ប្រជាពលរដ្ឋ​ទាំងអស់​បាន​រស់​ឡើងវិញ៕


Post a Comment

0 Comments

Close Menu