Ad Code

ជំនួញ​ឈើប្រណិត​អនាធិបតេយ្យ​ដ៏​កាក់កប​របស់​លោក​ឡាំង វិឆៃ សង្ស័យ​អាងខ្នង​ឪពុក​ជា​អ្នកធំ​ទើប​សមត្ថកិច្ច​មិន​ហ៊ាន​រំខាន​


រតនគិរី ៖ ជំនួញ​ឈើប្រណិត​អនាធិបតេយ្យ​ដ៏​កាក់កប​តាម​រថយន្ត​ឡង់​គ្រី​ស័​រ​របស់​លោក​ឡាំ វិឆៃ សង្ស័យ​អាងខ្នង​ជា​កូនប្រុស​របស់​អ្នកមាន​ឥទ្ធិពល​នៅក្នុង​ខេត្តរតនគិរី សមត្ថកិច្ច​ចម្រុះ​មិន​ហ៊ាន​បង្ក្រាប។ ជាក់ស្តែង​រថយន្ត​របស់​លោក​បាន​ដឹកជញ្ជូន​ឈើប្រណិត​ចេញពី​ស្រុក​វើ​ន​សៃ ឆ្ពោះ​មក​ក្រុង​បានលុង​ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥។​

ប្រភព​ព័ត៌មាន​ពី​កំពង់ចម្លង​នៅ​ទីប្រជុំជន​ផ្សារ​ស្រុក​វើ​ស​នៃ ឃុំ​ប៉ុង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​កើត​ហេតុ​ខាងលើ​ថា គេ​សង្កេតឃើញ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2G-2928 ផ្ទុក​ឈើប្រណិត​អនាធិបតេយ្យ​ពេញ​ ហើយ​រថយន្ត​បើក​ចេញពី​ឃុំ​បាក់​កាឡា​ន់ ឆ្លង​កំពង់ចម្លង​ពី​ត្រើយ​ម្ខាង​មក​ត្រើយម្ខាង​ទៀត ខណៈ​នោះ​គេ​សង្កេត​ឃើញ​នៅ​លើ​កំពង់ចម្លង​មាន​អ្នកដំណើរ​ឆ្លង​កាត់​ជាច្រើន​នាក់​បាន​ផ្ដោត​អារម្មណ៍​ទៅលើ​រថយន្ត​ដែល​ផ្ទុក​ឈើប្រណិត​ខុសច្បាប់​ហាក់ដូចជា​សំ​ញ៉ែង​អ្នកដំណើរ​ឆ្លង​ដ​នោះ​ដែរ។ លុះ​អ្នក​បើក​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​ខាងលើ​បាន​បញ្ជា​រថយន្ត​ចេញ​ពី​កំពង់ចម្លង​បាន​ជិត​ពាក់​កណ្តាលផ្លូវ​ក៏​បើកទ្វារ​រថយន្ត​ប្រាប់​សមត្ថកិច្ច​ថា​ ជា​ឈើប្រណិត​របស់​លោក ឡាំ វិឆៃ ជា​កូនប្រុស​របស់​បុគ្គល​មាន​ឥទ្ធិពល​នៅក្នុង​ខេត្ត​មួយ​រូប។ ​ជំនួញ​ឈើប្រណិត​អនា​ធិប​តេយ្យ​របស់​កូនប្រុស​ដែល​មាន​ឥទ្ធិពល​នៅក្នុង​ខេត្ត​នោះ​ ភាគច្រើន​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នុង ដែល​មាន​កម្រាស់​១០​សង់ទីម៉ែត្រ ប្រវែង​១២០​សង់ទីម៉ែត្រ ដឹកជញ្ជូន​ចេញពី​ស្រុក​វើ​ន​សៃ​តាម​បណ្តោយ​ផ្លូវ​៧៨A​ឆ្ពោះ​មក​ក្រុង​បាន​លុង។ នៅ​លើ​ដងផ្លូវ​គេ​សង្កេតឃើញ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់​ថ្នាក់​រង់ចាំ​ទទួលផល​ប្រយោជន៍​ពី​លោក​ ឡាំ វិឆៃ ជា​រៀងរាល់ថ្ងៃ។ ជុំវិញ​ការចោទប្រកាន់​លោក ​ឡាំ វិឆៃ កូនប្រុស​របស់​អ្នកមាន​ឥទ្ធិពល​នៅក្នុង​ខេត្ត​និង​គួរ​កន​រកស៊ី​ឈើប្រណិត​ខុសច្បាប់​ពី​ស្រុក​វើ​ន​សៃ​មក​ក្រុង​បាន​លុង​តាម​ផ្លូវជាតិ​លេខ​៧៨A​ ដោយ​ឆ្លង​កាត់​កម្លាំង​ចម្រុះ​គ្រប់​ស្ថាប័ន​នោះ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា លោក​ ឡាំ វិឆៃ មិនអាច​សុំ​ការ​បំភ្លឺ​បាន​ទេ៕

តា​ជួង​

Post a Comment

0 Comments

Close Menu