Ad Code

សមត្ថកិច្ច​ចាប់ដក​ហូត​ម៉ូតូ​កែច្នៃ​យ៉ាង​ចម្លែក​នៅ​ឆ្នាំ​២០១៥​មួយ​គ្រឿង​ មិន​ឲ្យ​ធ្វើ​ចរាចរណ៍​បន្ត​ទៀត​ព្រោះ​កែច្នៃ​ខុស​បច្ចេកទេស​


កំពង់ឆ្នាំង ៖ ម៉ូតូ​កែច្នៃ​ចម្លែក​មួយ​គ្រឿង បាន​ផលិត​តាម​ទំនើងចិត្ត​នៅ​ឆ្នាំ​២០១៥​ ត្រូវ​បាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​ចាប់ដក​ហូត​ពី​ម្ចាស់​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង មិន​ឲ្យ​ចរាចរ​ណ៍​លើ​ផ្លូវ​បន្ត​ទៀត​ឡើយ ​ព្រោះ​កែច្នៃ​ខុស​បច្ចេកទេស ដោយ​អ្នកបើកបរ​ស្រវឹង​បើក​បង្ហោះ​ជុំវិញ​រង្វង់​មូល​លេង។ ការ​ដក​ហូត​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​និង​៣០​នាទី​យប់ ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២១០៥ នៅ​ចំណុច​រង្វង់​មូល​វិមានឯករាជ្យ​ក្នុង​ក្រុង​កំពង់ឆ្នាំង។​

លោក ញ៉ោ​ក ប៊ុន​ធី ​អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ឲ្យ​ដឹង​ថា មុន​ពេល​ចាប់​

ឃាត់​ម៉ូតូ​ខាង​លើ​នេះ គឺ​នៅពេល​លោក​កំពុង​ដាក់​កម្លាំង​ឈរជើង​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​តាម​គោលដៅ ស្រាប់តែ​ប្រទះឃើញ​ម៉ូតូ​ខាង​លើ​នេះ​បើកបរ​ដោយ​យុវជន​ម្នាក់ បាន​បើក​បង្ហោះ​លេង​ជុំវិញ​រង្វង់​មូល​វិមានឯករាជ្យ លោក​បាន​ក៏​ឲ្យ​មន្ត្រី​នគរបាល​ស្ទាក់​ចាប់ ហើយ​បាន​ដឹង​ថា​ អ្នក​បើក​ម៉ូតូ​ស្រវឹង​ទៀត​ផង ទើប​លោក​ឆ្លង​យោបល់​ថ្នាក់លើ​សម្រេច​ឲ្យ​ឃាត់​និង​ដកហូត​រក្សាទុក​នៅ​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​ទៀត​ឡើយ។

ម៉ូតូ​កែច្នៃ​នេះ ជា​ម៉ូតូ​មានតែ​ដែក​ឆ្អឹង​តួ​ម៉ូតូ​តួ​ប្រុស​ បំពាក់​ម៉ាស៊ីន​គ្មាន​ធុងសាំង​គ្មាន​ភ្លើង​បំភ្លឺ មាន​បំពង់​ស៊ី​ម៉ាំង​តែមួយ​កំណាត់​ឮ​ផ្អើល​គេឯង។ ចំណែក​ធុងសាំង​វិញ​គេ​ដាក់​តែ​ដប​ជ័រ​មួយ​បង្ហូរ​ចូល​ម៉ាស៊ីន ឯ​កែបម៉ូតូ​វិញ​គេ​ដាក់​តែ​ក្ដារ​ឈើ​មួយ​បន្ទះ ចាប់​ស្លាក​លេខ​ភ្នំពេញ​1-F9591​នៅ​លើ​ឈ្នាន់​ចំហៀង​ខុស​ទំនង គេ​មិន​ដឹង​ថា​ជា​ម៉ូតូ​ម៉ាក​អី​ទេ ដែល​មន្ត្រី​នគរបាល​ដាក់ឈ្មោះ​ម៉ូតូ​កូនកាត់​ឆ្នាំ​២០១៥។​

លោក សំ សិទ្ធី អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០ ១​៥​នេះ​ថា ម្ចាស់​ម៉ូតូ​នេះ​ជា​ក្មេង​ស្ទាវ​នៅ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ក្នុង​ពេល​សមត្ថកិច្ច​ដក​បាន​ឡូ​ឡា​យ៉ាង​ខែងរែង​ច្រងេងច្រងាង​ដាក់​មន្ត្រី​នគរបាល​ក្រុង​មិន​តិច​ឡើយ​ ដោយ​អំណាច​សុរា ​ព្រោះតែ​មិន​ចង់​ឲ្យ​សមត្ថកិច្ច​ដក​ហូត​ម៉ូតូ​គេ ដោយ​គេ​សួ​ថា​ តើ​គេ​ខុស​អី​..!! ហើយ​ក្រោយពេល​សមត្ថកិច្ច​ដក​ហូត​រួចមក រូបគេ​បាន​ហៅ​បក្ខពួក​ជាច្រើន​នាក់​ជិះ​ម៉ូតូ​ក្រវែល​អធិការដ្ឋាន​នគ​របាល​ក្រុង​ដៀមដាម​ឲ្យ​សមត្ថកិច្ច​ចង់​បង្ករឿង​ទៀត​ផង។​

លោក​អធិការ​បញ្ជាក់​ឲ្យ​ដឹង​ថា កំហុស​របស់​គេ​គឺ ទី​១​-ស្រវឹង​ក្នុង​ពេល​បើកបរ ទី​២​-កែច្នៃ​ម៉ូតូ​ខុស​បច្ចេកទេស​មិន​ធានា​សុវត្ថិភាព​ក្នុង​ពេល​បើកបរ ដែល​ម៉ូតូ​បែបនេះ​ក្នុង​ច្បាប់​មិន​អាច​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​បាន​ឡើយ៕

​ ( ឈៀង ថា​រិ​ទ្ធ )

Post a Comment

0 Comments

Close Menu