Ad Code

មេ​ប៉ុស្តិ៍​ទើប​ឡើង​កាន់​តំណែង​បាន​៧​ថ្ងៃ ​បាន​ចង់​ក​សម្លាប់​មិនដឹង​មូលហេតុ​


រតនគិរី ៖ មន្ត្រី​យោធា​មួយ​រូប​ដែល​ទើប​ប្រកាស​តែងតាំង​ឲ្យ​កាន់​ដំណែង​ជា​ប្រធាន​ប្រចាំ​ប៉ុស្តិ៍​រដ្ឋបាល​ភូមិ​ភិ ឃុំ​សេសា​ន្ត ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី ជំនួស​តំណែង​មេ​ប៉ុស្តិ៍​ចាស់​ឈ្មោះ រ​ចំ អែន ហៅ​សាំង ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅ​តាម​ជួរ​បន្ទាត់​ព្រំដែន ត្រូវ​បាន​លោក​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​ធ្វើការ​កោះហៅ​ និង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤ កន្លងទៅ​ថ្មីៗ​នេះ។​

តាម​ប្រភព​ពី​មន្ត្រី​យោធា​ម្នាក់​ប្រចាំ​នៅ​ប៉ុស្តិ៍​ខាងលើ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ នេះ​ថា មេ​ប៉ុស្តិ៍​ថ្មី​ដែល​បាន​ចងក​ស្លាប់​និង​ខ្សែ​នីឡុង​ស្លាប់​បាត់​បង់ជីវិត​នេះ ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ​សេង វ​ណ្ណី ហៅ​ចិន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ ជា​មន្ត្រី​យោធា​ឋានៈ​ព្រិល​បាល​ទោ មាន​ប្រពន្ធ​ឈ្មោះ គ​ន្ធា និង​មានកូន​ចំនួន​៣​នាក់ ស្រី​២ ប្រុស​១ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ។ លោក​បាន​បន្ត​ទៀត​ថា មេ​ប៉ុស្តិ៍​ថ្មី​ដែល​ជា​ជនរងគ្រោះ​ខាងលើ​ទើប​ប្រកាស​តែងតាំង​កាលពី​ថ្ងៃ​០៧ ខែមករា ឆ្នាំ​២០១៥​នេះ​ប៉ុណ្ណោះ បាន​គិត​ខ្លី​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ពុំ​ដឹង​មូលហេតុ​ច្បាស់លាស់ បន្សល់​ទុក​ឲ្យ​ប្រពន្ធ​និង​កូន​រស់នៅ​រង​ទុក្ខវេទនា។​

ករណី​ធ្វើ​អត្តឃាត​ខ្លួន​ឯង​បាន​សម្រេច​របស់​ជនរងគ្រោះ​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ នា​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ទីតាំង​រោង​បាយ ក្នុង​ប៉ុស្តិ៍​តែម្តង ដោយ​ជនរងគ្រោះ​ចងក​និង​ខ្សែ​នីឡុង​ដែល​មាន​ប្រវែង​ប្រមាណ​៤,៥​ម៉ែត្រ ចង់​ជាប់​និង​ឈើ​ឃ្នាប​ចង្ក្រាន​បាយ មាន​កំពស់​ពី​ដី​ប្រមាណ​៣​ម៉ែត្រ (​កណ្ដាល​រោង​) ជនរងគ្រោះ​ត្រូវ​បាន​អ្នក​រួម​ការងារ​(​ជា​កូនចៅ​)​ម្នាក់​ងើប​ដាំបាយ ឈ្មោះ ប៉ែន យិន ជា​មនុស្ស​គ ភេទ​ប្រុស ជនជាតិ​គ្រឹង បាន​ប្រទះឃើញ​មុនគេ ក៏​មាន​ការ​ឆោឡោ​ភ្ញាក់ផ្អើល​ឡើង​តាំង​ពី​ព្រឹក​ព្រលឹម បាន​ធ្វើការ​វិការ​ថា​ ឈ្មោះ​ចិន ចង់​កង​ស្លាប់​ហើយ​នៅក្នុង​រោង​បាយ។​

ក្រោយពេល​កើតហេតុ​ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​ជំនាញ​រួមមាន​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​ ជា សុ​ភ័​ក្រ ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​មានការ​រួមចំណែក​ពី​វេជ្ជបណ្ឌិត​លោក ​អេង គុណ​វុទ្ធី ប្រធាន​ការិយាល័យ​បច្ចេកទេស​នៃ​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ធ្វើ​កោសលវិច័យ​ទៅលើ​សាកសព ពុំ​មែន​ជា​ករណី​ឃាតកម្ម​នោះ​ឡើយ នៅក្នុង​ខ្លួន​សព​មាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​អិន​ចុច​ពិល និង​ចិញ្ចៀន​ផ្លាក​ទីន​មួយ​វង់ និង​លុយ​ខ្មែរ​១១​ម៉ឺន​២​ពាន់​រៀល និង​កូន​សោ​១​ចង្កោម។

បច្ចុប្បន្ន​សាកសព​ខាងលើ​ត្រូវ​កងកម្លាំង​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​នៃ​ព្រះពុទ្ធសាសនា៕

តា​ជួង​


Post a Comment

0 Comments

Close Menu