Ad Code

លួច​កាត់​សោ​បង​ផ្ទះ​លួច​យក​ម៉ូតូ​គេ​បាន ​រួច​គេចខ្លួន​ជាង​២​ខែ ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់​


ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ឫស្សីកែវ​បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅ​ចាប់​ឃាត់ខ្លួន​បក្ខពួក​ជន​សង្ស័យ​បានជា​បន្តបន្ទាប់​ ខណៈ​ជនសង្ស័យ​ និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​កាត់​សោ​របង​ផ្ទះ​គេ​លួច​ម៉ូតូ ​កាលពី​ថ្ងៃទី​២៥ ​ខែតុលា ​ឆ្នាំ​២០១៤​ នៅ​សង្កាត់​ទួល​ទំពូង​ ខណ្ឌចំការមន រួច​គេច​ខ្លួន​បាត់​រយៈពេល​ជាង​២​ខែ។​

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​កាលពី​វេលា​ម៉ោង​១រំលង​អាធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី១១​ ខែ​មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​លេខ៧០​កែង​ផ្លូវ​បេតុង​កា​៥ ស្ថិតនៅ​ក្នុងភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ។​

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សុះ ​សា​ឡេះ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៧៣​ ផ្លូវជាតិ​លេខ​៥​ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សី​កែវ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ហៃ សេង​លីន ​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ មុខរបរ​ជំនួយការ​លោក​ក្រឡាបញ្ជី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ស្នាក់​នៅផ្ទះ​លេខ​554EO​ ផ្លូវ​លេខ​១៦៣ ​សង្កាត់​ទួល​ទំពូង​ ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀត​ថា​ កាលពី​វេលា​ម៉ោង​១៥​និង​១០​នាទី ​ថ្ងៃទី​៣ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៤​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ឈ្មោះ ​សេត ​សារី​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវជាតិ​លេខ​៥ ​ក្រុម​៤​ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ខណ្ឌ​ឫស្សី​កែវ​ រួម​និង​ម៉ូតូ​ម៉ា​ក​និច ​ពណ៌​ស​គ្មាន​ស្លាក​លេខ​ដែល​ជនសង្ស័យ​កាត់​សោ​បង​ផ្ទះ​របស់​ជនរងគ្រោះ​លួច​យក​កាលពី​យប់​ថ្ងៃទី២៥ ​ខែ​តុលា​ឆ្នាំ២០១៤​កន្លង​មក។ បន្ទាប់ពី​ចាប់​ឃាត់ខ្លួន​ជន​នេះ​និង​បាន​នាំ​ជនសង្ស័យ​មក​សាកសួរ ដោយ​គេ​ក៏បាន​ឆ្លើយ​ថា ​ម៉ូតូ​ដែល​ខ្លួន​ជិះ​នេះ​គឺ​គេ​ខ្ចី​ពី​ឈ្មោះ​ សុះ ​សា​ឡេះ ក្រោយពី​ប៉ូលិស​ពី​សាកសួរ​រួច​ក៏​បាន​អនុញ្ញាត​ឲ្យ​ សេត ​សារី ​វិលត្រឡប់​ទៅផ្ទះ​វិញ។​

សមត្ថកិច្ច​ជំនាញ​ក្រោយ​ទទួល​បាន​មុខសញ្ញា​ច្បាស់​ ហើយក៍​បាន​សុំ​គោលការណ៍​ពី​លោក​គឺ ប៉ុណ្ណា​រ៉ា​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ សុះ​ សា​ឡេះ ​នាំមក​កាន់​ប៉ុស្តិ៍​ប៉ូលិស​ទួល​សង្កែ​ធ្វើការ​សាកសួរ​រួច​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការក្រុង​ភ្នំពេញ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕ ឌី​រៀ​

Post a Comment

0 Comments

Close Menu