ប៉ូលិសបែលហ្ស៊ិក បានសម្លាប់បុរសពីរនាក់ដែលបានបាញ់រះទៅលើប៉ូលិសនៅក្នុងអំឡុងពេល ការវាយប្រហារឆ្មក់មួយក្នុងចំណោមការវាយឆ្មក់ប្រហែលជាង១០លើក នៅថ្ងៃព្រហស្បតិ៍ទៅលើក្រុមឥស្លាមនិយមមួយក្រុមដែលពួកសុភាចារបុរសសហព័ន្ធនិយាយថា ក្រុមនោះហៀបនឹង«ធ្វើការវាយប្រហារភេរវកម្មក្នុងទ្រង់ទ្រាយធំមួយនោះ»។
មួយសប្តាហ៍ក្រោយពីពួកខ្មាន់កាំភ្លើងឥស្លាម បានសម្លាប់មនុស្ស១៧នាក់ នៅក្នុងទីក្រុងប៉ារីសមកឧប្បត្តិហេតុនោះបានបង្កឲ្យមានការភ័យខ្លាចនៅទូទាំងអឺរ៉ុប។ ក៏ប៉ុន្តែការស៊ើបអង្កេតរបស់បែលហ្ស៊ិក បាននឹងកំពុងធ្វើ មុនការវាយប្រហារថ្ងៃទី១៧ ខែមករា ទៅលើកាសែត Charlie Hebdo របស់បារាំង ហើយពួកមន្ត្រីមិនមើលឃើញការជាប់ពាក់ព័ន្ធណាមួយរវាងអ្នកទាំងពីរនោះទេ។
បុរសទីបីម្នាក់ត្រូវបានគេចាប់ឃុំនៅភាគខាងកើត ទីក្រុងវើវីយើជាកន្លែងដែលពួកកុម្ម៉ង់ដូប៉ូលិសបានពើបប្រទះនឹងការបាញ់កាំភ្លើង ក្រោយពីព្យាយាមចូលទៅក្នុងផ្ទះមួយនៅខាងលើហាងលក់នំ កណ្ដាលទីក្រុងនោះ។ អ្នកទាំងបីនាក់នោះគឺជាពលរដ្ឋរបស់ប្រទេសបែលហ្ស៊ិក ដែលមានការផ្តោតអារម្មណ៍នៅក្នុងចំណោមការផ្តោតអារម្មណ៍ដ៏ធំបំផុតរបស់ពួកឥស្លាមនិយមរបស់អឺរ៉ុប ដែលកំពុងប្រយុទ្ធនៅក្នុងប្រទេសស៊ីរីនោះ៕
រឹទ្ធ
0 Comments