Ad Code

សន្និសីទ​ស្ដីពី​ប្រសិទ្ធភាព​ថាមពល​អាស៊ី​បូព៌ា​លើក​ទី​៣«​ជំរុញ​ការអភិវឌ្ឍន៍​កម្ពុជា និង​ប្រសិទ្ធភាព​ថាមពល​»


ភ្នំពេញ ៖ ក្រសួង​រ៉ែ​ថាមពល និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា បាន​សហការ​បើក​សន្និសីទ​ស្ដីពី​ប្រសិទ្ធភាព​ថាមពល​អាស៊ី​បូព៌ា​លើក​ទី​៣ «​ជំរុញ​ការអភិវឌ្ឍន៍​កម្ពុជា និង​ប្រសិទ្ធភាព​ថាមពល​»​ នា​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥​នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា រាជធានី​ភ្នំពេញ។​

សន្និសីទ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោក អ៊ិត ប្រាំង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ ​និង​ថាម​ពល ក្នុង​គោលបំណង​ដើម្បី​ផ្លាស់ប្ដូរ​ព័ត៌មាន​ពី​ការ​លើក​កម្ពស់​ការយល់​ដឹង​ការប្រើប្រាស់​ថាមពល​ឲ្យ​មាន​ប្រសិទ្ធភាព។​

តាម​ប្រសាសន៍​លោក វី​កទ័រ ចូ​ណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​ថា សន្និសីទ​នេះ​លើក​ទី​១​បាន​បើក​ធ្វើ​នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ លើក​ទី​២ និង​លើក​ទី​៣​នេះ​កម្ពុជា​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ដោយមាន​ការចូលរួម​ពី​មជ្ឈមណ្ឌល​ថាមពល​អាស៊ាន អ្នកឯកទេស​មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា រួម​ទាំង​អ្នកជំនាញ​មកពី​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ទទួល​បាន​អំពី​បច្ចេកវិទ្យា​ថ្មី​ដែល​អាច​សន្សំសំចៃ​ថាមពល​បាន​នៃ​ការប្រើប្រាស់៕ សុង​ យោ​




Post a Comment

0 Comments

Close Menu