Ad Code

ចាប់ខ្លួន​មន្ត្រី​ក្រសួងការបរទេស​ម្នាក់​ "រឿង​ប្រាក់​ជាង​១៥​ម៉ឺន​ដុល្លារ"


ភ្នំពេញ ៖ មន្ត្រី​ក្រសួងការបរទេស​ម្នាក់​ ត្រូវ​បាន​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រុង​ភ្នំពេញ​ចាប់ខ្លួន​តាម​ដីការ​របស់​ព្រះរាជអាជ្ញា​អម​តុលាការក្រុង​ភ្នំពេញ ​កាល​ពី​ព្រឹក​ថ្ងៃទី​១៦​ ខែ​មករា​ ឆ្នាំ​២០១៥​ ពាក់ព័ន្ធ​ករណី​ចេញ​សែក​មាន​ទឹកប្រាក់​ជាង​១៥​ម៉ឺន​ដុល្លារ តែ​សែក​នោះ​អត់​លុយ​មួយ​រៀល។​

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​ឈ្មោះ​ អ៊ុច សីហរ​ដ្ថ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ មាន​លំនៅ​ស្ថាន​ផ្ទះ​លេខ​២២៨E១​ ផ្លូវ​លេខ​១៨២​ សង្កាត់​ទឹកល្អក់​២​ ខណ្ឌ​ទួលគោក។ ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​មន្ត្រី​ក្រសួងការបរទេស​ម្នាក់​នេះ​គឺ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​លោក​ហៀ​ង សុភក្ត្រ ​ព្រះរាជអាជ្ញា​អម​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បាន​ចោទប្រកាន់​ពី​បទ​មិន​បំពេញ​កាត​ព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០១៤ ​ក្រុង​ភ្នំពេញ តាម​ពាក្យ​បណ្ដឹង​របស់​ ឈ្មោះ ជា ឡូ ឈ្មួញ​រកស៊ី​ទិញ​លក់​ឡាន​ម្នាក់៕

មករា​

Post a Comment

0 Comments

Close Menu