ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន០៧លើក ក្នុងនោះយប់០៤លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៣នាក់ (ស្រី០១នាក់) របួសធ្ងន់០៧នាក់ (ស្រី០២នាក់),និងរបួសស្រាល០៥នាក់(ស្រី០២នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង០៧លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប១២គ្រឿង ក្នុងនោះមានម៉ូតូចំនួន០៧គ្រឿង,រថយន្តធុនតូចចំនួន០២គ្រឿង,រថយន្តធុនធំ០២គ្រឿង,យានផ្សេងៗ០១គ្រឿង។
របាយការណ៍ខាងលើប្រាប់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍គឺបណ្ដាលមកពីល្មើសល្បឿន០២លើក,មិនប្រកាន់ស្តាំ០២លើក,ស្រវឹង០១លើក,បើកងងុយដេក០១លើក និងកត្តាយានយន្ត០១លើក។ ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន១២នាក់(យប់០៨នាក់)។
ប្រភពព័ត៌មានពីនាយកសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា រថយន្តដែលត្រូវផាកពិន័យនៅអង្គភាពកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥នេះ សរុបចំនួន៧១៦ គ្រឿង ក្នុងនោះមានរថយន្តទេសចរណ៍គ្រួសារ៩៣គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច១៩២គ្រឿង,រថយន្តដឹកទំនិញធុនតូចចំនួន១០០គ្រឿង, រថយន្តដឹកទំនិញធុនធំ៣៣១គ្រឿង។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួចនៅអធិការដ្ឋាននគរបាលស្រុកចំនួន៣៧គ្រឿង នៅស្នងការដ្ឋាននគរបាលខេត្ត៦៣៣គ្រឿង និងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់៤៦គ្រឿង។
ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១.២៦០គ្រឿង ក្នុងនោះមាន ជិះម៉ូតូអត់ពាក់មួក៦៩០គ្រឿង,ជិះម៉ូតូអត់កញ្ចក់៥០៧គ្រឿង,ជិះម៉ូតូអត់កញ្ចក់ និងមួក០៦គ្រឿង,ជិះម៉ូតូមានជាតិស្រវឹង០៤គ្រឿង,ផ្លាលេខខូចឬបាក់០៦គ្រឿង, ម៉ូតូបើកភ្លើងពេលថ្ងៃ៤៣គ្រឿង,ម៉ូតូដឹកលើសចំណុះ០៤គ្រឿង៕
រ៉ាវុទ្ធ
0 Comments