ភ្នំពេញ ៖ បុរសជាឪពុកចុងម្នាក់ ត្រូវបានប្រពន្ធរបស់ខ្លួនដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន ក្រោយពីកូនស្រីបានរៀបរាប់ពីសកម្មភាពដែលឪពុកចុងរូបនោះបានចាប់រំលោភរហូតបានសម្រេច ខណៈដែលស្ត្រីជាម្ដាយទៅធ្វើការបាត់។
នគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញបានបញ្ជាក់ថា ករណីចាប់រំលោភកូនស្រីចុងរហូតបានសម្រេចនេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥កន្លងទៅ ស្ថិតនៅបន្ទប់ជួលលេខ៤៨E2 ផ្លូវលេខ១១៨ ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ បុរសជាឪពុកចុងចាប់រំលោភកូនស្រីប្រពន្ធរបស់ខ្លួន ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ហើយបច្ចុប្បន្នត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់។
មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញបានបន្ដទៀតថា ជនសង្ស័យ ឈ្មោះ បូរិន សារូ អាយុ២៦ឆ្នាំ មុខរបរជាអ្នកបើករថយន្ដតាក់ស៊ី ស្នាក់នៅផ្ទះជួលខាងលើបានចាប់រំលោភកូនស្រីចុង ស ស អាយុ១៦ឆ្នាំ រហូតបានសម្រេចដោយបាញ់ទឹកកាមចេញមកក្រៅ។
តាមដំណើររឿងនៃអំពើរំលោភសេពសន្ថវៈខាងលើនេះ មន្ដ្រីនគរបាលខណ្ឌដូនពេញបានថ្លែងថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែមករា ខណៈដែលជនរងគ្រោះកំពុងដេកនៅក្នុងបន្ទប់ បុរសជាឪពុកចុងបានយកដៃទៅច្របាច់ដោះខាងស្ដាំ ពេលនោះក្មេងស្រីរងគ្រោះបានស្រែកឱ្យយកដៃចេញ តែឪពុកចុងគំរាមរហូតជនរងគ្រោះ យកភួយដណ្ដប់ដេកលក់ដល់ម៉ោង១ពាក់ កណ្ដាលយប់ ក៏ត្រូវឪពុកចុងចាប់រំលោភបានសម្រេចតែម្ដង។
ក្រោយពីរំលោភរួចហើយ ជនសង្ស័យបានគំរាមទៅកូនចុងរបស់ខ្លួនមិនឱ្យនិយាយរឿង ថោកទាបមួយនេះប្រាប់ទៅម្ដាយរបស់ខ្លួននោះឡើយ បើមិនដូច្នេះទេ នឹងសម្លាប់ចោលតែម្ដង។ ដោយសារតែមិនអាចទ្រាំនឹងការឈឺចាប់នូវទង្វើពីសំណាក់ឪពុកចុងរបស់ខ្លួននោះមិនបាន ក្មេងស្រីរងគ្រោះបានទូរស័ព្ទប្រាប់ទៅម្ដាយបង្កើតដែលកំពុងធ្វើការនៅហាងបារាំង ម្ដុំវត្តភ្នំ ពេលនោះស្ត្រីជាម្ដាយបានស្រូតមកផ្ទះ ហើយក្រោយពីដឹងរឿងរ៉ាវរួចមក ក៏បានដាក់ពាក្យបណ្ដឹងទៅនគរបាលមូលដ្ឋាន រួចហើយក៏ណាត់ជាមួយប្ដីរបស់ខ្លួននៅព្រឹកថ្ងៃទី១៥ ខែមករា ក្បែរផ្សាររាត្រី រួចក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់៕
0 Comments