សៀមរាប ៖ ប៉េអិមប្រឆាំងគ្រឿងញៀនខេត្តដែលដឹកនាំដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនបាន២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ខណៈពួកគេកំពុងចែកចាយនៅតាមដងផ្លូវសាធារណៈ ហើយត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ភ្លាមៗ ស្ថិតនៅក្នុងភូមិវាល និងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
លោក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានប្រាប់ឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តធ្វើការស្ទាក់ចាប់បានជាបន្តបន្ទាប់នេះមាន ទី១/ឈ្មោះ លី ស៊ីឡា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប(ជួញដូរ) ទី២/ឈ្មោះ ស៊ិញ ស្រីពេជ្រ ភេទស្រីអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ(ជួញដូរ) មានស្រុកកំណើតសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី៣/ឈ្មោះ សឹង្ហ ពេជ្រ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ (ជួញដូរ) ស្នាក់នៅភូមិក្រសាំងរលីង សង្កាត់សៀមរាប ក្រុងសៀមរាប និងទី៤/ឈ្មោះ ឃន សុខ ភេទប្រុស អាយុ២២ឆ្នាំមុខរបរជាងពិតាន(ជួញដូរ) ទីលំនៅបច្ចុប្បន្នភូមិគោកឫស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ លោកបន្តទៀតថា ក្រោយពេលចាប់ខ្លួនកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានធ្វើការឆែកឆេររកឃើញគ្រឿងញៀន និងធ្វើការដកហូតបានម្សៅគ្រើមពណ៌សថ្លា ចំនួនកញ្ចប់ទម្ងន់២,៨០ក្រាម និងទូរស័ព្ទដៃចំនួន៣គ្រឿង,ម៉ូតូចំនួន៣គ្រឿងក្នុងនោះមាន(ម៉ូតូសេ១២៥ ពណ៌ខ្មៅ២គ្រឿង ពាក់ស្លាកលេខសៀមរាប១H៣៧.០៥,ស្លាកលេខសៀមរាប១D.២២.៧៣និង ម៉ូតូឃ្លីកពណ៌ស គ្មានស្លាកលេខ រួចកម្លាំងជំនាញបាននាំជនសង្ស័យ និងវត្ថុតាងយកមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីសួរនាំបន្ត។ បច្ចុប្បន្នកម្លាំងកងអាវុធហត្ថនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន៤នាក់ និងវត្ថុតាងទាំងអស់ទៅតុលាការ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕
គឿន វេត
0 Comments