Ad Code

បុរស​ម្នាក់ បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួនឯង​ដោយ​មិនដឹង​មូលហេតុ​


ឧត្តរមានជ័យ ៖ បុរស​ម្នាក់​មិន​ដឹង​ថា​ខូចចិត្ត​រឿង​អ្វី​ឬ​ជា​ខឹង​រឿង​អ្វី​នោះ​ទេ បាន​សម្រេច​ចិត្ត​ចងក ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ដោយ​ខ្សែ​អង្រឹង​ព្យួរ​នឹង​ដើម​ពង្រ​នៅ​ខាង​លិច​ផ្ទះ ដែល​មាន​ចម្ងាយ​៥០​ម៉ែត្រ បណ្ដាល​ឲ្យ​ស្លាប់​ដោយ​ពុំ​ដឹង​មូលហេតុ។ ហេតុការណ៍​ដែល​បុរស​ម្នាក់​សម្រេច​ចិត្ត​ចងក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៥០​នាទី​ល្ងាច ​ថ្ងៃទី​១៦​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​កើតហេតុ​ខាងលើ​ ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមាន​ជ័យ។ លោក​ ស៊ីម វ​ណ្ណះ អធិការ​នគរបាល​ស្រុក​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា​មាន​ករណី​បុរស​ម្នាក់​ចងក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​នោះ លោក​អធិការ​នគរបាល​ស្រុក​បាន​ចាត់​តាំង​កម្លាំង​សមត្ថកិច្ច​ជំនាញ​និង​ប៉ុស្តិ៍ ចុះទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ភ្លាមៗ​ផង​ដែរ ឃើញថា​ជន​រងគ្រោះ​បាន​សម្លាប់​ខ្លួនឯង​ដោយសារ​ចងក​ពិត​ប្រាកដ​មែន។ ហើយ​បុរស​ដែល​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​នោះ​មានឈ្មោះ ​ង៉ែត រ៉​ន ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ភូមិ/ឃុំ​ខាងលើ ហើយ​នៅ​ពេល​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ និង​ប៉ុស្តិ៍​ឃុំ​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

(​ដោយ​ចាន់ ធី​)

Post a Comment

0 Comments

Close Menu