Ad Code

បើករថយន្ត​លុចស៊ីស​បោល​បុក​របាំង​បែងចែក​ទ្រូងផ្លូវ​ បាក់​អស់​១២​កង់​ម្ចាស់​គេចខ្លួនបាត់​


ភ្នំពេញ ៖ បាំង​បែងចែក​ទ្រូងផ្លូវ​ចំនួន​១២​កង់​ បាន​ទទួលរង​ការ​ខួច​ខាត ក្រោយពី​មាន​រថយន្ត​លុចស៊ីស​មួយគ្រឿង សង្ស័យ​ម្ចាស់​វា​ស្រវឹង​ធ្លាក់​បើក​មក​បុក​យ៉ាង​ពេញទំហឹង​នោះ ហើយ​ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​គេចខ្លួន​បាត់ស្រមោល​ភ្លាម​ដែរ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ​ បាន​កើតមានឡើង​កាលពី​រាត្រី​ថ្ងៃទី​១៦​មករា​ឆ្នាំ​២០១៥​វេលា​ម៉ោង​ប្រមាណ​៩​និង​៨០​នាទី​ នៅ​ចំណុច​មុខ​យានដ្ឋាន​តុង ហ៊ូ ហ្គាស៍ ផ្លូវ​២៧១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក។

រថយន្ត​បង្ក​ត្រូវបាន​គេ​ដឹងថា ជា​ប្រភេទ​រថយន្ត​លុច​ស៊ីស RX៣០០​ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ​2N 2403 មិនបាន​ដឹងថា បើកបរ​ដោយ​បុរស​ឬ​ស្ត្រី​នោះទេ ព្រោះ​ក្រោយពេល​កើត​ហេតុ​បាន​រត់​គេចខ្លួនបាត់។

មន្ត្រី​ប៉ូលិស​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្ក​ខាងលើ​បាន​បើក​បរ​បោះពួយ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​២៧១​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង លុះ​បើកបរ​មកដល់​ចំណុចកើតហេតុ សង្ស័យ​ម្ចាស់​វា​ស្រវឹងធ្លាក់ភ្នែក​ ក៏បាន​រេចង្កូត​មក​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​តែម្តង ហើយ​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​ក៏បាន​គេចខ្លួន​បាត់ស្រមោល​ភ្លាម​ដែរ។

បច្ចុប្បន្ន​រថយន្ត​បង្ក​ ត្រូវបាន​ប៉ូលិស​ស្ទូច​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​សង​ទ្រព្យសម្បត្តិ​រដ្ឋ​ទៅតាម​ច្បាប់​៕


Post a Comment

0 Comments

Close Menu