Ad Code

ចាប់​ខ្លួន​យុវជន​២​នាក់​ទៀត​ ពាក់ព័ន្ធ​រក្សាទុក​គ្រឿងញៀន​២​កញ្ចប់​តាម​ខ្លួន​ពេល​ធ្វើ​ដំណើរ​


ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ចាប់ខ្លួន​បុរស​២​នាក់​ ដោយ​ចោទប្រកាន់​ពី​បទ​រក្សា​ទុក​គ្រឿងញៀន​ខុសច្បាប់ កាលពី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃទី​១៧​ ខែមករា ឆ្នាំ​២០១៥​នៅ​តាម​បណ្តោយ​ផ្លូវលំ​មួយ ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា។​

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​២​នាក់​នោះ-ឈ្មោះ សៅ វុត្ថា អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម័ សង្កាត់​ដង្កោ និង​ម្នាក់ទៀត ឈ្មោះ ប៉ុក​ចិន ណាក់ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំបុកចាប សង្កាត់​ដង្កោ ខណ្ឌដង្កោ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម៉ោង​១២​និង​១០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៧ ​ខែមករា​នេះ ខណៈ​ពេល​ពួកគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​យ៉ាម៉ាហា ដែល​ត្រូវ​បាន​សមត្ថកិច្ច​មាន​ការ​សង្ស័យ​ ហើយ​ឃាត់​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ចំនួន​២​កញ្ចប់​នៅក្នុង​ហោប៉ៅ ហើយ​បាន​ព្យាយាម​បោះចោល​ពេល​ជួប​សមត្ថកិច្ច​តាមផ្លូវ ​ប៉ុន្តែ​មិន​អាច​គេច​ពី​ភ្នែក​សមត្ថកិច្ច​ដែល​មាន​បទពិសោធន៍​ពេញ​ខ្លួន​បាន​ឡើយ។​

បច្ចុប្បន្ន​ ក្រុម​ជនជាប់ចោទ​កំពុង​ឃុំ​ខ្លួន​ និង​បាន​សួរនាំ​ដើម្បី​កសាង​ឯកសារ​បញ្ជូន​ទៅ​តុលាការ​វិនិច្ឆ័យ​ទោស​តាមច្បាប់៕

សឿ់ន​

Post a Comment

0 Comments

Close Menu