បន្ទាយមានជ័យ ៖ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋដែលធ្វើអំពីឈើ ប្រក់ស័ង្កសីមួយខ្នង នៅភូមិអន្លង់មានទ្រព្យ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥នេះ។
ក្រោយពីមានករណីនេះកើតឡើងភ្លាម គេបានឃើញសមត្ថកិច្ចនិងប្រជាពលរដ្ឋបានសហការគ្នាជួយអន្តរាគមន៍និងយកទឹកមកជួយជះ តែដោយសារអណ្ដាតឡើងឆេះខ្លាំងពេក មិនអាចគ្រប់គ្រងស្ថានការណ៍នេះបានឡើយ។ តែភ្លាមៗនោះ គេបានឃើញរថយន្តបាញទឹករបស់ក្រុមហ៊ុម ចិន ដែលបាញ់ស្រោចទឹកផ្លូវមួយគ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាល ខេត្ត១គ្រឿងបានមកជួយបាញ់ពន្លត់ទាន់ពេលវេលា ទើបមិនបណ្ដាលឲ្យឆាបឆេះរាលដាលទៅផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះទេ។
នៅពេលនេះ គេមិនទាន់ដឹងពីមូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះនេះមកពីអ្វីនោះទេ ព្រោះពេលនេះសមត្ថកិច្ចបានកំពុងធ្វើការ ហើយទំហំនៃការខូចខាតក៏មិនទាន់ដឹងនៅឡើយដែរ។ តែបើតាមអ្នកជិតខាងបាននិយាយថា មូលហេតុដែលនាំឲ្យមានភ្លើងឆេះអាចមកពីការដុតធូបហើយម្ចាស់ទៅវត្ត៕
អពៅ





0 Comments