Ad Code

ផ្សារហ៊ុន​ពិភពលោក​ឡើងថ្លៃ-សៀងហៃ​ ឡើង​ថ្លៃ​វិញ​ បន្ទាប់ពី​​ដាំក្បាល​ចុះយ៉ាង​ខ្លាំង​នោះមក

ផ្សារហ៊ុន​ពិភពលោក​ឡើងថ្លៃ-សៀងហៃ​ ឡើង​ថ្លៃ​វិញ​ បន្ទាប់ពី​​ដាំក្បាល​ចុះយ៉ាង​ខ្លាំង​នោះមក

ផ្សារ​ហ៊ុន​ពិភព​លោក​ឡើង​ថ្លៃ​កាលពីថ្ងៃ​អង្គារ​ ទី​២០ ខែ​មករា​ ហើយ​ផ្សារ​ហ៊ុន​នៅ​សៀង​ហៃ​បាន​ឡើង​ថ្លៃ​វិញ​ពីការដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​ពី​ថ្ងៃមុន បន្ទាប់ពី​ការបង្អង់​ល្បឿន​សេដ្ឋ​កិច្ច​របនស់​ចិន​នៅក្នុង​ត្រីមាស​ទី​៤​ដែល​មិន​ខ្លាំង​ដូច​ការ​ភ័យ​ខ្លាច​នោះទេ។
នៅអឺរ៉ុប​បានចាប់ផ្ដើម​ថ្លៃ​របស់​ខ្លួន​នៅក្នុង​សភា​វិជ្ជមាន ​ដោយ FTSE 100 របស់អង់គ្លេស​ឡើង​០.៤​ភាគរយដល់​៦,៦០៩.៩៦​ CAC 40 របស់​បារាំង ឡើង​០.៤​ភាគរយ​ដល់​៤,៤១៤.២៤​ ចំណែក​ DAX របស់​អាល្លឺម៉ង់ បានបន្ថែម​០.២​ភាគរយ​ដល់​១០,២៦០.៥៦។ Wall Street បាន​កំណត់​ថា នឹង​ឡើង​ ប​ន្ទាប់ពី​បានចុះ​ខ្សោយ​ដ៏​យូរ​នោះ​មក។ Dow Futures ឡើង​០.៣ភាគ​រយ​ដល់១៧,៤៨៤​ និង S&P 500 Futures ឡើង​០.៣​ភាគរយ​ដល់​២,០១៩.៥០។
សេដ្ឋកិច្ច​របស់ប្រទេស​ចិន​ រីកចម្រើន​៧.៤​ភាគរយ​កាលពីឆ្នាំ​ទៅ​ ដែល​ជាការ​ធ្វើ​ដ៏​ខ្សោយ​បំផុត​របស់ខ្លួន​នៅក្នុ​ងរយៈ​ពេល​២៤​ឆ្នាំ​ ប៉ុន្ដែ​ត្រី មាស​ទី៤​កើនឡើង​៧.៣​ភាគរយ​នោះ គឺ​តិច​ជាង​ការ​រំពឹង​ទុក។ ការ​បង្អង់​ល្បឿន​របស់​ចិន​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​របស់​ក្រុង​ប៉េកាំង ​ដើម្បី​កែ​ប្រែ​សេដ្ឋកិច្ច​​ដោយផ្ដាច់​បន្ដិច​ម្ដងៗ​ទៅ​លើ​ការ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ឧស្សាហ​កម្ម​ធុនធ្ងន់​ និងពាណិជ្ជកម្ម​ ដើម្បី​ជាគុណ​ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​ក្នុងស្រុក។
ប៉ុន្ដែ​ការ​ផ្ទេរ​នេះ​ត្រូវ​បាន​វាយបក់​បោក​ដោយ​បញ្ហា​ជា​ច្រើន ​រួមទាំង​ការធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ​ទីផ្សារ​អចលនទ្រព្យ​ និងការនាំចេញ​ប្រែ​ប្រួល​នោះ​ផង។ អ្នក​យុទ្ធ​សាស្ដ្រ​ IG លោក​ Evan Lucas បាននិយាយ​នៅក្នុង​ការអធិប្បាយ​អំពី​ទីផ្សារ​ថា ជា​មួយការរីកចម្រើន​មធ្យម​នៅ​ប្រទេស​ចិន​ ដំណាក់​កាល​ខាង​មុខ​នៃការ​រីក​ច​ម្រើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​ ត្រូវបាន​រៀបចំ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន​តាមរយៈ​ការ​ធ្វើ​និយត​កម្ម​សារពើពន្ធ​ និងទិសដៅ​រីកចម្រើន​ប្រកប​ដោយ​និរន្ដរភាព​។
ផ្សារ​ហ៊ុន Shanghai Cmposite របស់​ចិន​ឡើង​១.៨​ភាគរយ​ដល់៣,១៧៣.០៥​ បន្ទាប់​ពី​ដាំក្បាល​ចុះ​៧.៧​ភាគរយ​កាល​ពី​ថ្ងៃចន្ទ​ក្នុង​ប្រតិកម្ម​ចំពោះ​សកម្មភាព​ធ្វើ​និយតកម្ម​ភ្លាមៗអំពីប្រាក់​កម្រៃ​ជើង​សានៃការ​ទិញ​ហ៊ុន​របស់អ្នក​វិនិយោគ​ទុន។ Nikkei 225 របស់​ជប៉ុន​ឡើង​២.១​ភាគរយដល់​១៧,៣៦៦.៣០ និង​ Kospi របស់កូរ៉េខាងត្បូង​ឡើង​០.៨​ភាគ​រយ​ដល់​១,៩១៨.៣១។ Hang Seng របស​់​ហុង​កុង​ឡើង​០.៩​ភាគរយ​ដល់​២៣,៩៥១.១៦​។ S&P/ASX 200 របស់អូស្ដ្រាលី​ស្ទើរ​តែ​មិន​ផ្លាស់​ប្ដូរ​ទេ​គឺ​៥,៣០៧.៧០៕
ថាលីយ៉ាន

Post a Comment

0 Comments

Close Menu