ព្រះសីហនុ ៖ វាជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុត នៅពេលគេឃើញក្រុមភ្ញៀវទេសចរណ៍ប្រមឹកចិត្តសាហាវដៃដល់មួយក្រុមមកពីរក្រុងភ្នំពេញ បានព្រូតគ្នាចាប់វាយជនរងគ្រោះ២នាក់ប្តីប្រពន្ធ និងបងថ្លៃម្នាក់ទៀត ដែលរកស៊ីប្រកបមុខរបរម៉ាស្សាឲ្យភ្ញៀវនៅតាមឆ្នេរសមុទ្រទាំងកំរោល បណ្តាលឲ្យជនរងគ្រោះពីរនាក់រងរបូសយ៉ាងធ្ងន់ធ្ងរ និងម្នាក់រងរបួសស្រាល ដោយសារតែបញ្ហាទាស់ពាក្យសម្តីគ្នារឿងតម្លៃឈ្នូលម៉ាស្សាបន្តិចបន្តួចតែប៉ុណ្ណោះ។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ផងដែនោះ គឺនៅក្នុងពេលធ្វើសកម្មភាពវាយជនរងគ្រោះ ក្រុមជនដៃដល់បានស្រែកធ្វើការគំរាមដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ដែលនៅក្បែរនោះ មិនឲ្យចូលជួយជនរងគ្រោះនោះឡើយ ព្រមទាំងយកឈ្មោះមន្ត្រីធំជាកងអង្គរក្សម្នាក់មកអូតអាងផងដែរ ដោយពួកគេបានចាប់ជនរងគ្រោះវាយរហូតដល់សមត្ថកិច្ចមកជួយអន្តរាគមន៍ ទើបបានឈប់។
ហេតុការណ៍ដ៏អាក្រក់នេះបានកើត ឡើងនៅក្នុងហាងលក់ដូរអាហារចំណី(យីហោ អ៊ីម៉ាយដ្រីម)តាមបណ្តោយឆ្នេរអូរឈើទាល ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុជនរងគ្រោះដែលត្រូវគេព្រូតវាយខាងលើមានទី១ ឈ្មោះ ទីម ស្រីណែត អាយុ២៣ឆ្នាំ(របួសស្រាល)ទី២ឈ្មោះឈ្មោះចាន់ ឡឹង អាយុ២០ឆ្នាំ ត្រូវជាប្តី(របួសធ្ងន់) និងនិងទី៣ឈ្មោះ ចាន់ ធឿន អាយុ៣២ឆ្នាំត្រូវជាបងថ្លៃ(របួសធ្ងន់) អ្នកទាំងបីភ្លាមៗ ត្រូវបានគេបញ្ជូនទៅកាន់គ្លីនិកដើមស្វាយ ដើម្បីព្យាបាល។ ចំណែកជនដៃដល់ មានឈ្មោះទី១ឈ្មោះ មាស ចាន់ឌឿន ភេទប្រុស និងប្រពន្ធឈ្មោះ ស៊ីម សុធាវី អាយុ២៤ឆ្នាំ ជាភ្ញៀវមកពីភ្នំពេញ រួមនិងបក្ខពូកចំនួន៣ទៅ៤នាក់ទៀត។
ពាក់ព័ន្ធករណីចាប់មនុស្សវាយដូចគោនេះ ត្រូវបានប៉ូលិសសង្កាត់លេខ៤ប្រាប់ឲ្យដឹងថារឿងរ៉ាវខាងលើនេះ មិនមានអីធំដុំនោះទេ គឺកើតឡើងដោយសារតែទំនាស់ពាក្យសំដីបន្តិចបន្តួច រឿងតម្លៃឈ្នួលម៉ាស្សាជាមួយនឹងក្រុមជនដៃដល់ប៉ុណ្ណោះ គឺកើតទំនាស់ក្នុងខណៈពេលក្រុមជនដៃដល់ទាំងងនោះកំពង់ស្ថិតនៅក្នុងស្ថានភាពស្រវឹងជោគជាំ អង្គុយផឹកស៊ីនៅចំណុចហាងកើតហេតុហើយបានក្លាយជាការប្រើអំពើហិង្សាបង្ករបួសស្នាម បណ្តាលឲ្យភាគីរងគ្រោះរងរបួសធ្ងន់ក្នុងពេលនោះតែម្តងទៅ។ ក្រមជនសង្ស័យក្រោយពីរធ្វើសកម្មភាពព្រូតគ្នាវាយរូច ត្រូវបានសមត្ថកិច្ចប៉ូលិសអធិការដ្ឋានក្រុងព្រះសីហនុ ចាប់ឃាត់ខ្លួននាំយកទៅធ្វើការសាកសួរភ្លាមៗផងដែរ។
ក្រុមជនដៃដល់ក្រោយពីរនាំយកទៅកាន់អធិការដ្ឋានប៉ូលិសក្រុងមិនបានប៉ុន្មានផង ក៏ត្រូវគេដោះលែងឲ្យមានសេរីភាពវិញយ៉ាងរំភើយ ខណៈពេលជនរងគ្រោះកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ដោយបញ្ហានេះគេមិនដឹងថា សត្ថកិច្ចប៉ូលិសគាត់យល់យ៉ាងណានោះទេ ពីព្រោះបទល្មើសនេះ ជាបទល្មើសព្រហ្មទណ្ឌតាមច្បាប់ ត្រូវតែធ្វើការផ្ដន្ទាទោសមិនអាចលើកលែងបាននោះឡើយ។
ជុំវិញការដោះលែងជនដែលដល់ខាងលើនេះ ត្រូវបានប្រភពព័ត៌មានមួយពីរមន្ត្រីប៉ូលិសក្រុងលូចខ្សឹបប្រាប់ឲ្យដឹងថា ការដោះលែងនេះ គឺគេធ្វើឡើងក្រោយពេលការចរចារក្រៅប្រព័ន្ធច្បាប់ត្រូវរ៉ូវគ្នាក្រោមកិច្ចអន្តរាគមន៍ពីរមន្ត្រីធំម្នាក់នៅភ្នំពេញ ដោយភាគីខាងបង្ក បានបង់លុយចំនួន២០០០ដុល្លាទៅឲ្យក្រុមជនរងគ្រោះជាថ្នូរថ្លៃមើលរបួស ហើយក្នុងនោះក្រុមជនដៃដល់ក៏បានចំណាយលុយមួយចំនួនទៀតទៅឲ្យស្ថាប័នមានសមត្ថកិច្ចផងដែរ ទើបបានជារឿងនេះ ត្រូវបញ្ចប់បែបនេះអញ្ចឹងទៅ៕

0 Comments