Ad Code

ប្អូនៗ​យុវជន​យុវនារី​ស្ម័គ្រចិត្ត​ប្ដេជ្ញា​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​ដើម្បី​រួម​អភិវឌ្ឍន៍​ប្រទេស​


កំពង់ធំ ៖ ប្អូនៗ​យុវជន យុវនារី ដែល​ជា​និស្សិត​ចំនួន​៦៦​នាក់ នៅក្នុង​ខេត្តកំពង់ធំ បាន​ស្ម័គ្រចិត្ត​ដាក់ ប្រឡង​ចូល​កងយោធពល​ខេមរភូមិន្ទ និង​ជា​ការ​បន្តវេន​ក្នុង​កាតព្វកិច្ច​ការពារ​ជាតិ​មាតុភូមិ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ស្តា អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មាន​ភាព​រីកចម្រើន និង​ជា​អ្នកដឹកនាំ​ប្រទេស​ទៅ​ថ្ងៃ​អនាគត ត្រូវ​បាន​ចាត់​ធ្វើឡើង​នៅក្នុង​បរិវេណ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៥។​

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្អូន​យុវជន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​កងយោធពល​ខេមរភូមិន្ទ ដោយមាន​ការ​ចូល​រួម​ពី​សំណាក់ លោក សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​នាយ​រង ព្រមទាំង​សិស្ស​ និស្សិត​ទាំង​៦៦​នាក់ ក្នុង​គោលបំណង​លើក​កោតសរសើរ ​និង​ទឹកចិត្ត​ក្នុង​ស្មារតី​ខ្ពស់​សមជា​កុលបុត្រ កុលធីតា​ខ្មែរ។​

ប្អូនប្រុស​ឈ្មោះ យ៉ាំ ស៊ី​ហាក់ រស់នៅ​ក្នុងភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​បាន​មាន​ចំណាប់​អារម្មណ៍​ពី​ការសម្រេចចិត្ត​ដាក់ពាក្យ​ចូល​បម្រើ​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ គឺ​មាន​បំណង​ចង់​ក្លាយទៅជា​អ្នកចូលរួម​ក្នុង​ការ​កសាង​ប្រទេសជាតិ ​និង​ជា​ទំពាំង​ស្នង​ឫស្សី ក្នុង​ការ​ជួយ​ស្តា​អភិវឌ្ឍន៍​ប្រទេស។​

កញ្ញា សំ នុ​ន រស់នៅ​ភូមិ​ផ្ដៀក ឃុំ​ផាន់ញើម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បាន​និយាយ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ខ្ញុំ​សម្រេចចិត្ត​ដាក់ពាក្យ​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព ដោយសារតែ​នាង​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ស្នេហា​ជាតិ​មាតុ ភូមិ និង​ជា​ការ​ចូលរួម​ការពារ​ទឹកដី​របស់​នាង​ខ្ញុំ។​

លោក សោម ស៊ុន បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​ទាំងអស់ យក​អស់ពី​កម្លាំងចិត្ត​ក្នុង​ការ​ចូល​រួម​ប្រឡង​ចូល​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ត្រៀមខ្លួន​ជា​អ្នក​បន្តវេន​ពី​លោក​ពូ អ្នក​មីង និង​បង ដែល​កំពុង​តែ​មាន​អាយុ​កាន់​តែ​ច្រើន និង​ត្រូវ​បាន​ចូលនិវត្តន៍។ ដូច្នេះ​វាសនា​ប្រទេសជាតិ គឺជា​ភារៈ​កិច្ច​សំខាន់​ក្នុង​ការ​រួបរួម​គ្នា​ការពារ​ទឹកដី​ដ៏​បវរ​នៃ​យើង សំខាន់​គឺ​ត្រូវ​ចេះ​អត់ធ្មត់​ខិតខំ​សិក្សា​រៀនសូត្រ​ទាំង​យុទ្ធ​សាស្ត្រ និង​ចិត្តសាស្ត្រ សាមគ្គី​គ្នា ថ្នាក់ដឹកនាំ​យើង និង​ព្រះមហាក្សត្រ បាន​លើក​ឡើង​ថា "បើ​ខ្មែរ​បែក​បាក់​ខ្មែរ​ស្លាប់ បើ​ខ្មែរ​សាមគ្គី​គ្នា ខ្មែរ​និង​រស់​ " សភា​សឹក​ខ្មែរ​និយាយ​ថា "ចង្កេះ​មួយ​បាច់​មិនអាច​កាច់​បាក់ តែបើ​ចង្កេះ​តែមួយ​គេ​កាច់​បាក់" ជា​ចុងក្រោយ​លោក​បាន​សំណូមពរ​ឲ្យ​ក្មួយ​ទាំងអស់ ចៀស​ឲ្យ​ផុត​ពី​គ្រឿងញៀន និង​ល្បែងស៊ីសង​នានា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សង្គមជាតិ ក៏ដូចជា​សង្គម​គ្រួសារ​បែកបាក់​ជួយ​នូវ​វិបត្តិ​សេដ្ឋកិច្ច៕​

ដោយ ប៊ុន រដ្ឋា

Post a Comment

0 Comments

Close Menu