Ad Code

ក្រុង​សេអ៊ូល​ និរទេស​ស្ដ្រីអាមេរិក​កាត់កូរ៉េ​ ពីបទ​ធ្វើ​អធិប្បាយ​គាំទ្រ​កូរ៉េខាងជើង

ស្ដ្រី​អាមេរិក​កាត់កូរ៉េ​ ម្នាក់​ត្រូវបាន​គេ​ចោទ ប្រកាន់​ពីបទ​និយាយ​សរសើរ​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​ជាគូ​ប្រជែង​នៅ​ក្នុង​សុន្ទរកថា​មួយ​កាលពី​​ពេលថ្មីៗនេះ​នោះ​ ដោយ​នាង​កំពុង​ត្រូវ​បាន​គេ​និរទេស​ចេញ​ពី​ប្រទេសកូរ៉េ​ខាងត្បូង​​នៅថ្ងៃ​សៅរ៍​ ដែល​ជាករណី​ចុងក្រោយ​បង្អស់​នៅ​ក្នុង​ករណី​ជា​បន្ដបន្ទាប់​ដែល​ពួកអ្នក​រិះគន់​និយាយថា ជាការ​រំលោភ​លើ​សេរីភាព​ក្នុង​ការ​និយាយ​របស់​ប្រទេស។
មន្ដ្រី​ទីភ្នាក់ងារ​លោក​គីម ឌូ-យេអូល និយាយ​ ថា ទីភ្នាក់ងារ​អន្ដោប្រវេសន៍​កូរ៉េ​ បាន​សម្រេច​ចិត្ដ​បណ្ដេញ​លោកស្រី​ស៊ីន អេអ៊ុន-មី អ្នក​រស់​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ឲ្យចេញពី​ប្រទេស ​ក្រោយ​ពី​ពួកសុភា​ចារបុរស​បាន​សម្រេច​ថា សេចក្ដី​ថ្លែង​ការណ៍​របស់​លោកស្រី​បាន​រំលោភ​លើ​ច្បាប់​សន្ដិ​សុខ​ជាតិ​របស់​ប្រទេស​កូរ៉េ​ខាងត្បូងមក។
លោកស្រី​សីុន និយាយថា លោកស្រី​នឹង​ធ្វើ​ដំណើរ​តាម​យន្ដហោះ​ចេញពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅល្ងាច​ថ្ងៃសៅរ៍​ ប៉ុន្ដែ​លោកស្រី​សង្ឃឹមថា នឹង​អាច​វិលត្រឡប់​មកកាន់​ប្រទេស​កូរ៉េ​ទាំង​ពីរ​នេះ​វិញ។
ឧបទ្វីប​កូរ៉េ​ បើ​តាម​លក្ខណៈ​បច្ចេកទេស​នៅ​តែស្ថិត​នៅ​ក្នុងសង្គ្រាម​នៅឡើយ និង​ការ​ប្រេះ​ឆា​គ្នា​នៅតាម​បណ្ដោយព្រំដែន​ ដែល​មាន​ការ​ការ​ពារ​រឹងមាំបំផុត​របស់ពិភពលោក​​ ពីព្រោះ​សង្គ្រាម​កូរ៉េ​ពីឆ្នាំ​១៩៥០​ដល់ឆ្នាំ​១៩៥៣ បាន​បញ្ចប់​ជាមួយ​នឹង​បទឈប់​បាញ់​មួយ​ មិន​មែន​ជា​កិច្ច​ព្រមព្រៀង​សន្ដិភាព​នោះទេ៕
រឹទ្ធ

Post a Comment

0 Comments

Close Menu