Ad Code

បញ្ជូន​អ្នក​ជួញដូរ​គ្រឿងញៀន​៤​នាក់​ទៅ​ឃុំ​នៅ​គុក​ព្រៃ​ស​ និង​៨​នាក់​ទៀត​ ព្យួរទោស​ម្នាក់ៗ​៤​ខែ

​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​១០​ ខែមករា ​ឆ្នាំ​២០១៥ ​កម្លាំង​កងរាជអាវុធហត្ថ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បាន​ចាត់​បញ្ជូន​អ្នក​ជួញដូរ​គ្រឿងញៀន​៤​នាក់​ទៅ​ឃុំ​នៅ​គុក​ព្រៃ​ស​ និង​៨​នាក់​ទៀត​ ត្រូវ​បាន​ព្យួរទោស​ម្នាក់ៗ​៤​ខែ ​ដោយ​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ពី​២០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល ​ទៅតាម​កម្រិត​នៃ​ថ្នាំញៀន​ដែល​ដកហូត​បាន។ ការ​ចាប់​ខ្លួន​ជនសង្ស័យ​ទាំង​១២​នាក់​នោះ​ធ្វើឡើង​ដោយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ពី​បទ​ពាក់ព័ន្ធ​នូវ​ការ​ជួញដូរ​គ្រឿងញៀន។​
តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​បាន​បញ្ជាក់​កាលពី​ថ្ងៃទី​១០ ​ខែមករា ​ឆ្នាំ​២០១៥​ថា​ ជនសង្ស័យ​ទាំង​១២​នាក់​នេះ ​ត្រូវ​បាន​ចាប់ខ្លួន​ពេល​កំពុងតែ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​កាលពី​ថ្ងៃ​យប់​ថ្ងៃទី​៦​ និង​យប់​ថ្ងៃទី​៧​ ខែមករា​ នៅ​ចំណុច​ខាងលើ​ដកហូត​បាន​ថ្នាំញៀន​មួយ​កញ្ចប់​ធំ ​ស្មើ​ជាង​១០០​កញ្ចប់​តូច​ និង​១០​កញ្ចប់​តូច​ផ្សេងទៀត​ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន។ មន្ត្រី​អាវុធហត្ថ​ការិយាល័យ​ជំនាញ​បាន​បន្ត​ថា ​ការិយាល័យ​ជំនាញ​នឹង​បន្ត​ចាប់ខ្លួន​អ្នក​ជួញដូរ​អ្នក​សេព​​ថ្នាំញៀន​គ្រប់​រូបភាព​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក រ័ត្ន ​ស្រ៊ាង ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។​
ក្នុង​ករណី​នេះ​ការិយាល័យ​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​៤​នាក់​ក្នុងចំណោម​១២​នាក់​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃ​ស​ ហើយ​បន្ទាប់ពី​សាលាដំបូង​សម្រេច​ចេញ​ដីកា​ឃុំ​រួចមក៕
វិមាន​

Post a Comment

0 Comments

Close Menu