Ad Code

លោកតា​ម្នាក់​លួច​ដាំ​ដើម​កញ្ឆា​ស្រស់​និង​ក្រៀម​ត្រូវបាន​កំលាំង​អាវុធហត្ថ​ខេត្ត​ធ្វើការ​បង្ក្រាប​

លោកតា​ម្នាក់​លួច​ដាំ​ដើម​កញ្ឆា​ស្រស់​និង​ក្រៀម​ត្រូវបាន​កំលាំង​អាវុធហត្ថ​ខេត្ត​ធ្វើការ​បង្ក្រាប​
បន្ទាយមានជ័យ ៖ លោកតា​វ័យ​ចំណាស់​ម្នាក់​បាន​លួច​ដាំ​កញ្ឆា​ស្រស់​និង​ក្រៀម​ជាច្រើន​គីឡូ​ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ធ្វើការ​បង្ក្រាប​រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់។ អាវុធហត្ថ​ចុះ​បង្ក្រាប​អ្នក​ដាំ​កញ្ឆា​ខុស​និង​ច្បាប់​ហាមឃាត់​នេះ​នៅ​វេលា​ម៉ោង​២​ថ្ងៃរសៀល​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៥​នៅ​ភូមិ​និមិត្ត​១​សង្កាត់​និមិត្ត ១​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱបូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ​ហ៊ី​យុន ប្រុស​អាយុ ៧១​ឆ្នាំ​រស់នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត​១​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក​ឱបូ​រិ​ន្ទ​បាន​បញ្ជាក់​ទៀត​ថា ដោយមាន​ការចូលរួម​និង​បាន​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​គេ​លួច​ដាំ​ដើម​កញ្ឆា​ស្រស់​រាប់​រយ​ដើម​និង​មាន​ហាល​កញ្ឆា​ស្ងួត​ជាច្រើន​គីឡូ​ទៀត​នោះ​ទើប​លោក​ដឹកនាំ​កំលាំង​ជាច្រើន​នាក់​និង​បញ្ជា​ផ្ទាល់​ពី​លោក​ផង​ទៀត​នោះ​ទើប​ចុះ​ប្រតិបត្តិការ​និង​ឈាន​ដល់​បង្ក្រាប​ជនសង្ស័យ​ដែល​លួច​ដាំ​កញ្ឆា​ខុស​និង​ច្បាប់​មួយ​កន្លែង​និង​ធ្វើការ​ដកហូត​បាន​កញ្ឆា​នៅ​និង​កន្លែង​មាន​ដើម​កញ្ឆា​ធំ​ចំនួន​៣៨​ដើម​និង​ដើម​កញ្ឆា​ស្រស់​តូច​២៨​ដើម​ដើម​កញ្ឆា​ក្រៀម​៤​គីឡូក្រាម​និង​ផើង​ដាំ​ដើម​កូន​កញ្ឆា​១​ទៀត​ផង។
លោក​ឱបូ​រិ​ន​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​និង​វត្ថុ​តាង​កញ្ឆា​កំលាំង​អាវុធហត្ថ​បាន​កសាង​សុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ច្បាប់៕
គង្គា

Post a Comment

0 Comments

Close Menu