Ad Code

ក្រុមអាល់កៃដា​នៅ​យេមែន​ អះអាង​ថា​ ជាមេគំនិត ​នៅក្នុង​ការសម្លាប់​រង្គាល​នៅប៉ារីស

ក្រុម​អាល់កៃដា​ដែលបានអះអាង​នៅថ្ងៃ​សុក្រ​ ថា ជា​មេគំនិត​នៅក្នុង​ការបាញ់​ប្រហារ​បង្ហូរ​ឈាម​នៅក្នុ​ងប្រទេស​បារាំង​នោះ​ គឺជាទង្វើ​​សកម្ម​​បំផុត​របស់ក្រុម​បណ្ដាញ​ភេរវករ​ នៅ​ក្នុងការ​ព្យាយាម​វាយប្រហារ​នៅប្លុក​ខាងលិច។

ក្រុម​អាល់កៃដា​នៅក្នុង​ឧបទ្វីប​អារ៉ាប់​និយាយ​ថា ខ្លួន​​បានបញ្ជា​ឲ្យ​មានការ​វាយប្រហារ​ទៅ​លើ​ទស្សនាវដ្ដី​បារាំង​ Charlie Hebdo នៅក្រុងប៉ារីស "ជា​ការសងសឹក​ឲ្យ​ព្យាការីលោក​មូហាមេដ ​របស់​ឥស្លាម"
ការវាយ​ប្រហារ​នោះ គឺជា​ការ​វាយប្រហារ​ជោគ​ជ័យ​លើកដំបូង​បង្អស់​របស់​សាខា​អាល់​កៃដា​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​យេមែន ​នៅ​ខាង​ក្រៅ​ទឹកដី​របស់ខ្លួន និង​ជា​ជ័យជម្នះ​មួយ​សម្រាប់​ជីហាដ​របស់ខ្លួន​នៅក្នុង​ប្រទេស​យេមែន​ដើម្បីបង្កើត​កម្លាំង​របស់ខ្លួន​ធ្វើការវាយប្រហារ​នៅ​បរទេស។
បងប្អូន​ពីរនាក់​ មានម្នាក់​ចូលរួមនៅក្នុងការ​​វាយប្រហារ​នៅក្នុង​ប្រទេស​យេមែន​ក្នុង​ឆ្នាំ​២០១១​ និង​បាន​ទទួលការ​ហ្វឹកហាត់​ពីក្រុម​អាល់​កៃដា។ ពួក​អាជ្ញាធរ​បាន​និយាយដូច្នេះ។ ការ​វាយ​តម្លៃ​របស់​ចារកម្ម​សហរដ្ឋ​អាមេរិក​ដែល​បានពណ៌នា​​​ប្រាប់​ AP នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា សាអ៊ីដ កូអាជី អាយុ​៣៤ឆ្នាំ​ ត្រូវ​បានគេ​បង្វឹក​នៅក្នុង​ការ​រៀបចំដើម្បី​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ និង​ធ្វើ​ការ​វាយប្រហារ៕
រឹទ្ធ

Post a Comment

0 Comments

Close Menu