ភ្នំពេញ ៖ បុរស២នាក់ត្រូវបានសមត្ថកិច្ចចំរុះរបស់គណៈបញ្ជាការឯកភាពសាលាខណ្ឌសែនសុខចាប់ខ្លួនពីបទជួញដូរគ្រឿងគ្រឿងញៀនចំនួន៤កញ្ចប់ កាលពីល្ងាចថ្ងៃទី០៩ ខែមករាឆ្នាំ២០១៥ខណៈពេលសមត្ថកិច្ចចុះធ្វើរដ្ឋបាលនៅភូមិត្រពាំងឈូកម្តុំមុខពេទ្យលោកសង្ឃ ស្ថិតក្នុង
សង្កាត់ទឹកថ្លា។
ក្រុមមនុស្សដែលត្រូវបានចាប់ខ្លួនក្នុងករណីនេះ ឈ្មោះ ងិន សុខរីអាយុ១៩ឆ្នាំ មុខរបរជាកម្មកររោងចក្រកាត់ដេរនិងម្នាក់ទៀត ឈ្មោះ ឌុក សុខរឿន អាយុ២៩ឆ្នាំមុខរបរដូចគ្នា។ ពួកគេទាំងពីរមានទីលំនៅភូមិត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សមត្ថកិច្ចនិយាយថា មុនពេលចាប់ខ្លួនពួកគេ កម្លាំងសមត្ថកិច្ចចំរុះរបស់គណៈបញ្ជាការឯកភាពសាលាខ័ណ្ឌសែនសុខបានចុះធ្វើរដ្ឋបាល នៅម្តុំមុខពេទ្យលោកសង្ឃក្នុងភូមិត្រពាំងឈូក បានប្រទះឃើញពួកគេសង្ស័យធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួនបួនកញ្ចប់ទើបខ្លួនតែ
ម្តង៕
សឿន

0 Comments