ភ្នំពេញ ៖ ដើម្បីឲ្យយុវជនឱ្យចេះស្រឡាញ់ ការពារ និងថែរក្សាវប្បធម៌ខ្មែរឱ្យកាន់តែគង់ វង្ស
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំមហោស្រពសិល្បៈ យុវជនទូទាំងប្រទេសក្នុងអំឡុងខែកុម្ភៈខាងមុខនេះ ដើម្បីបណ្តុះគំនិត យុវជនឱ្យចេះស្រឡាញ់ ការពារ និងថែរក្សាវប្បធម៌ខ្មែរឱ្យកាន់តែគង់ វង្ស។នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។ ចាប់ពីខែមករានេះទៅ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈនៅតាម បណ្តាខេត្ត និងរាជធានីទាំងអស់ ត្រូវចាប់ផ្តើមសម្រិតសម្រាំងយក ស្នាដៃល្អឯកចំនួនពីរ ដែលបង្កើតថ្មីប្រចាំខេត្ត និងរាជធានីរបស់ខ្លួន សម្រាប់យកមកប្រកួតប្រជែងថ្នាក់ជាតិនៅចុងខែកុម្ភៈ ខាងមុខនេះ។
លោក សំរាំង កម្សាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ ក្នុងពិធីចុះកិច្ចព្រមព្រៀង លើកកម្ពស់វិស័យវប្បធម៌ខ្មែររវាង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមួយវិទ្យាស្ថានសិល្បៈខ្មែរ នាព្រឹក ថ្ងៃទី០៨ខែមករាឆ្នាំ២០១៥នៅទីស្តីការក្រសួងថា ការរៀបចំមហោសិល្បៈយុវជនទូទាំងប្រទេស គឺខុសប្លែកពីមហោ ស្រពមហាជន ដែលបានធ្វើកន្លងមកដោយផ្តោតសំខាន់លើប្រធាន បទសម្តែងតែ២ប៉ុណ្ណោះគឺរបាំ និងការសម្តែងល្ខោនអប់រំខ្លី។ លោកបានបញ្ជាក់ថា មហោស្រពនេះគឺផ្តល់ឱកាស និងលើក ទឹកចិត្តយុវជនខ្មែរទាំងនៅក្នុង និងក្រៅប្រព័ន្ធសាលាអប់រំ ដើម្បីទទួល បានសមត្ថភាពសម្តែងសិល្បៈវប្បធម៌ជាតិ ហើយទាំងនេះជាការជំរុញ ឱ្យយុវជនស្គាល់ពីតម្លៃពិតនៃវប្បធម៌ខ្មែរឱ្យចេះស្រលាញ់ ការពារ និង អភិរក្សវប្បធម៌របស់ខ្លួនឱ្យបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនក្នុង សម័យបច្ចុប្បន្ន និងទៅអនាគត។លោករដ្ឋលេខាធិការបានបន្តថា ចាប់ពីពេលនេះទៅ ការជំរុញ ឱ្យយុវជនបានស្គាល់ពីតម្លៃវប្បធម៌របស់ខ្លួនគឺជា ចំណុចអាទិភាព របស់ក្រសួង ព្រោះវាជាបញ្ហាសំខាន់បំផុតដោយមានតែយុវជនទេ ជា អ្នកបន្តវេន ថែរក្សាសម្បត្តិវប្បធម៌នេះខណៈដែលបច្ចុប្បន្នអ្នកដែល ចេះក្បួនខ្នាតពីវប្បធម៌ខ្មែរមានតិច ហើយភាគច្រើនមានវ័យចំណាស់។
លោក ចន ស្សាភារ៉ូ តំណាងវិទ្យាស្ថានខ្មែរសិល្បៈដែលមានទី តាំងនៅក្នុងខេត្តកណ្តាលបានសន្យាថា នឹងចូលរួមជួយផ្តល់បច្ចេកទេស និងមតិយោបល់ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈប្រចាំខេត្ត កណ្តាល ដើម្បីមានឱកាសទទួលបានជ័យលាភីក្នុងការប្រកួតប្រជែង ថ្នាក់ជាតិនាពេលដ៏ខ្លីខាងមុខនេះ។ លោកបានបញ្ជាក់ថា បន្ទាប់ពី ទទួលបានកញ្ចប់ថវិកាជាង១,៥លានដុល្លារពីមូលនិធិSpunk Fund របស់សហរដ្ឋអាមេរិកនាពេលនេះ វិទ្យាស្ថានមានតួនាទីជួយជំរុញឱ្យ មានការអភិវឌ្ឍផ្នែកសិល្បៈទស្សនីយភាពនៅកម្ពុជា ដោយធ្វើឱ្យសា ធារណជនកាន់តែជ្រួតជ្រាបអំពីតម្លៃសិល្បៈ និងវប្បធម៌ ព្រមទាំងផ្សា ភ្ជាប់ទំនាក់ទំនងសិល្បៈវប្បធម៌ខ្មែរជាមួយនឹងសិល្បៈ នៃប្រទេសផ្សេង ៗទៀតលើពិភពលោក។
គម្រោងនេះបានផ្តោតលើគោលដៅចំនួន៤ គឺបណ្តុះបណ្តាលជំ នាញផ្នែកសិល្បៈ របាំ និង
តន្រី្ត បង្កើតស្នាដៃរបាំ និងតន្ត្រី ការស្រាវ ជ្រាវ និងចងក្រងឯកសារឡើងវិញ និងផ្សព្វផ្សាយសិល្បៈទស្សនីយភាពខ្មែរ។ មហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងគោលបំណងដើម្បី អបអរសាទរទិវាវប្បធម៌ជាតិ០៣មីនាលើកទី១៧ឆ្នាំ២០១៥។ ការប្រកួតប្រជែងនៅក្នុងមហោស្រពនោះ អ្នកដែលទទួលបានជ័យលាភីនឹង ទទួលបានពានរង្វាន់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ជាមួយគ្នានេះ ក្នុងចំណោមស្នាដៃដែលទទួលបានជ័យលាភីក្រ សួងនឹងជ្រើសរើសស្នាដៃល្អឯកចំនួន៣ យកមកសម្តែងជូនថ្នាក់ដឹក នាំទស្សនាក្នុងឱកាសនោះផងដែរ៕

0 Comments