Ad Code

បាតុកម្ម​នៅ​មជ្ឈមណ្ឌល​ឃុំឃាំង​ អូស្ត្រាលី​មិន​ទាន់​ចប់


ពួក​មេធាវី​សិទ្ធិមនុស្ស​បាន​និយាយ​នៅ​ថ្ងៃពុធថា បាតុកម្ម​មួយ​របស់​ពួក​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​រាប់រយ​នាក់​នៅ​ឯ​មជ្ឈមណ្ឌល​ឃុំឃាំង​មួយ​របស់​អូស្ត្រាលី​ នៅ​ប៉ាពូញូវហ្គីណេ​ ជា​កន្លែង​ដែល​អ្នក​ខ្លះ​បិទ​មាត់​មិន​និយាយ​នោះ មិនបានបញ្ចប់ទេ​ទោះបី​ជា​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​និយាយផ្ទុយ​ក៏​ដោយ។

ប្រទេសអូស្ត្រាលី​ប្រើ​មណ្ឌល​ឃុំឃាំង​នៅ​ឯ​នាយសមុទ្រ​នៅ​ប៉ាពូញូវហ្គីណេ​ និង​ប្រទេស​កោះ​ណាអ៊ូរូ​នៅ​ប៉ាស៊ីហ្វិក​ខាងត្បូង​ ដើម្បី​លៃលក​ពួក​ជន​ភៀសខ្លួន​ដែល​កំពុង​ព្យាយាម​ទៅកាន់​ប្រទេស​នោះ​តែងតែ​ធ្វើដំណើរ​តាម​ទូក​គ្មាន​សុវត្ថិភាព​ ក្រោយពី​បង់លុយ​ឲ្យ​ពួក​អ្នក​រត់​ពន្ធមនុស្ស​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ីនោះ។

មជ្ឈមណ្ឌល​ឃុំឃាំង​អន្តោប្រវេសន៍​នៅ​លើកោះ​ម៉ានូស​ នៅ​ប៉ាពូញូវហ្គីណេ​គឺជា​កន្លែង​កុប្ប​កម្ម​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ២០១៤ ដែល​នៅ​ក្នុង​នោះ​អ្នក​ស្វែង​រក​សិទ្ធិជ្រកកោន​ម្នាក់​ ត្រូវ​បាន​គេ​សម្លាប់​ និង​ជាង​៧០​នាក់​ត្រូវ​របួស​ ក្រោយ​ពី​ពួក​អ្នក​ស្រុក​លុកលុយ​ជំរុំ​នោះ​ និង​វាយប្រហារ​ពួក​ជាប់ឃុំ​ឃាំង។

បាតុកម្ម​ជាច្រើន​ទៀត​បាន​ចាប់ផ្តើម​ កាលពី​សប្ដាហ៍​មុន​ ក្រោយ​ពី​ពួក​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ត្រូវ​បាន​គេ​និយាយប្រាប់​ថា ពួកគេ​នឹង​ត្រូវ​ជម្លៀស​ទៅកាន់​ទីតាំង​ថ្មី​ ដែល​គេ​ព្រួយបារម្ភ​ថា កាន់​តែ​ងាយ​ទទួល​ការ​វាយ​ប្រហារ​ដោយ​ពួក​អ្នក​នៅ​ប៉ាពូញូវហ្គីណេ​ ដែល​ប្រឆាំង​នឹង​វត្តមាន​របស់​គេ​នោះ៕


Post a Comment

0 Comments

Close Menu