Ad Code

ឧបករណ៍​ស្បៃ​មុង​( អ៊ុយ )​បណ្ដែត​ខ្លួន​ព្រោងព្រាត​ពេញ​ស្ទឹង​សង្កែ​

បាត់ដំបង ៖ វា​ស្ទើរតែ​នៅ​ក្បែរ​នឹង​ជញ្ជាំង​ផ្ទះ​របស់​ក្រុម​មន្ត្រី​ជលផល​ទៅ​ហើយ ​ដែល​ជា​ឧបករណ៍​នេសាទ​ខុសច្បាប់ ​ហើយក៏​ត្រូវ​បាន​រដ្ឋ​ហាមឃាត់​បាន​ផុស​ព្រោងព្រាត​ពេញ​ស្ទឹង​សង្កែ ក្នុង​ខេត្ត​បាត់ដំបង​ដោយ​គ្មាន​នរណា​ម្នាក់​យក​ភ្នែក​មើល​នោះ​ទេ ព្រោះ​ឧបករណ៍​ទាំងនេះ​ត្រូវ​បាន​គេ​ធ្វើឡើង​ដោយ​ស្បៃ​មុង​ក្រឡា​ញឹក​សុទ្ធសាធ​ដើម្បី​ចាប់​យក​តាំងពី​កូន​ត្រី ឬក៏​ចៅ​ត្រី​ក៏​មិន​សល់​ដែរ។​

គួរ​រំលឹក​ដែរ​ថា ​កន្លងមក​ការ​លប​ដាក់​ឧបករណ៍​នេសាទ​ប្រភេទ​អ៊ុយ​នេះ​ ត្រូវ​បាន​គេ​ដាក់​
ពន្លិច​នៅក្នុង​បាត​ស្ទឹង​ដើម្បី​លាក់កំបាំង​ពី​ក្រសែភ្នែក​អង្គភាព​ពាក់ព័ន្ធ ដោយ​អ៊ុយ​នីមួយៗ​មាន​
ប្រវែង​រាប់​សិប​ម៉ែត្រ​ដើម្បី​ចាប់​យក​ត្រី​ទាំង​តូច​ទាំង​ធំ។ បើ​គេ​សង្កេត​មើល​នៅ​តាម​បណ្តោយ​ដងស្ទឹង​សង្កែ​ដែល​ហូរ​ឆ្លងកាត់​ក្រុង​បាត់ដំបង ហើយក៏​សឹងតែ​ហូរ​ក្បែរ​ផ្ទះ​អស់លោក​មន្ត្រី​ខណ្ឌ​ជលផល​ផង​នោះ​គឺ​មាន​ឧបករណ៍​ល្មើសច្បាប់​ទាំងនេះ​បណ្ដែត​ខ្លួន​ព្រោងព្រាត​នៅ​លើ​ផ្ទៃ​ទឹក​ដោយ​លែង​មាន​ការ​លាក់​លៀម​ទៀតហើយ ​គឺ​គេ​សំដែងឫទ្ធិ​យ៉ាង​ស្តែងៗ​តែម្តង ដោយ​គ្មាន​មន្ត្រី​ជំនាញ​ណាមួយ​យក​ភ្នែក​មើល​នោះ​ឡើយ។ បច្ចុប្បន្ន​កុំថាឡើយ​ចំពោះ​បទល្មើស​នេសាទ​នៅ​តាម​ដងស្ទឹង​សង្កែ បើ​និយាយ​ពី​បឹង​ទន្លេសាប​វិញ​គឺ​មិន​ខ្វះ​នោះ​ទេ​ ដោយ​ក្រុម​ទុច្ចរិត​បាន​ប្រើប្រាស់​ឧបករណ៍ ណ​រ៉ាវ និង​ឡុ​ក​មួយ​ខ្សែៗ ប្រវែង​រាប់ពាន់​ម៉ែត្រ​សំរាប់​ចាប់​យក​ហ្វូង​មច្ឆជាតិ​គ្រប់​ប្រភេទ ហើយ​ការ​ដាក់​ណ​រ៉ាវ នេះ ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ព្រៃឈើ​លិច​ទឹក​ស្ទើរ​គ្មាន​សល់​ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ ដែល​ព្រៃឈើ​លិច​ទឹក​នេះ​ហើយ ​គឺជា​ជំរក​សំរាប់​ត្រី​រស់នៅ និង​ការ​បន្ត​ពូជ។​
រាល់​បញ្ហា​នេះ​គេ​មិនដែល​ឃើញ​មន្ត្រី​ជលផល ឬក៏​លោក ជួង សុភា ដែល​ជា​នាយ​ខណ្ឌ​ដឹក​នាំ​កំលាំង​ចុះទៅ​បង្ក្រាប​បទល្មើស​បន្តិច​ណា​ឡើយ នេះ​ប្រហែលជា​មានការ​ត្រូវរ៉ូវ​គ្នា​ហើយ​មើលទៅ​បានជា​សកម្មភាព​នេះ​ដំណើរការ​យ៉ាង​រលូន​បែបនេះ ព្រោះ​ថ្មីៗ​នេះ កម្ពុ​ជាថ្មី​បាន​ទទួល​ព័ត៌មាន​ថា​នៅ​រដូវប្រាំង​នេះ​ការ​បូម​បឹង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ព្រៃរនាម មាត់បឹង​ទន្លេសាប​គឺ​មានការ​មមាញឹក​មែ​ន​ទែន​ ដើម្បី​ចាប់​ត្រី​ហើយ​ក្នុង​នោះ​ដែរ​ក៏​គេ​សង្កេត​ឃើញថា​ មាន​អ្នក​ទៅ​យក​លុយ​បន្ត​កន្ទុយ​គ្នា ក្នុង​នោះ​គឺ​មាន​ខាង​សហគមន៍ កំលាំង​ប្រដាប់​អាវុធ មន្ត្រី​ជលផល​ជាដើម៕​

សោ និយម​រ័ត្ន​

Post a Comment

0 Comments

Close Menu