Ad Code

ចាប់​អ្នកទទួល​ទិញ​គោ​ពី​ចោរ​ម្នាក់ ឯ​ជន​ដៃដល់​លួច​គោ​រត់ចេញ​តាម​ទ្វារ​ក្រោយ​បាត់​


កំពង់ឆ្នាំង ៖ ជនជាតិ​ខ្មែរ​ឥស្លាម​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​ស្រុក​កំពង់​ត្រឡាច​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រៃ​ពីស ឃុំ​ឈូក​ស ស្រុក​កំពង់ត្រឡាច បន្ទាប់ពី​ជនសង្ស័យ​នេះ​ទទួល​ទិញ​គោ​ញី​២​ក្បាល​ពី​ចោរ​ម្នាក់ ​កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ២០១៥ ក្នុង​តម្លៃ​ជាង​៤​លាន​រៀល។

សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​អ្នក​ទទួល​ផល​ចោរកម្ម​រូប​នេះ​មានឈ្មោះ ស៊ីត វណ្ណ​នី អាយ​២៣​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​ព្រៃ​ពីស ឃុំ​ឈូក​ស ស្រុក​កំពង់​ត្រឡាច។ ចំណែក​ឯ​ជន​ដៃ​ដល់​ជា​ចោរ​មានឈ្មោះ អឿ គឹម​សេង អាយុ​៤៤​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​ទ័ព​ស្រូវ ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា​ កាលពី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៥ ម្ចាស់​គោ​ឈ្មោះ យឹម ប៊​ន រស់​

នៅ​ភូមិ​ព្រះរាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ និង​ម្ចាស់​គោ​ម្នាក់ទៀត​ឈ្មោះ អ៊ឹង ស៊​ត រស់នៅ​ភូមិ ត្រ​ពាំង​ក្រវាន់ ឃុំ​ជ្រៃ​បាក់​ជាមួយគ្នា បាន​បាត់គោ​ញី​ចំនួន​២​ក្បាល ក្រោយពេល​បាត់គោ ​ម្ចាស់​គោ​ទាំង​២​នាក់​បាន​ដាក់​ពាក្យ​ប្ដឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ហើយ​បាន​នាំ​គ្នា​ដើរ​រកគោ ក៏បាន​ប្រទះ​ឃើញ​គោ​របស់​ខ្លួន​នៅ​ជាមួយ​ឈ្មោះ ស៊ីត វ​ណ្ណី នៅ​ស្រុក​កំពង់ត្រឡាច ហើយ​បាន​ប្ដឹង​សមត្ថកិច្ច​នៅ​ទីនោះ ទើប​មាន​ការ​ចាប់​ឃាត់ខ្លួន​ឈ្មោះ ស៊ីត វណ្ណ​នី។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​ឈ្មោះ ស៊ី​វណ្ណ​នី បាន​សារភាព​ថា​ រូបគេ​បាន​ទិញ​គោ​ញី​២​ក្បាល​នេះ​ពី​ឈ្មោះ អឿ គឹម​សេង ក្នុង​តម្លៃ​៤​លាន​២០​ម៉ឺន​រៀល តែ​មិនទាន់​បាន​ឲ្យ​លុយ​ទេ ​ចាំ​២​ថ្ងៃ​ទៀត​ទើប​បាន​លុយ។

មន្ត្រី​នគរបាល​បាន​និយាយ​ថា ក្រោយ​ពី​បាន​ចម្លើយ​នេះ​រួចមក ព្រលឹម​ស្រាងៗ ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៥ មន្ត្រី​នគរបាល​ស្រុក​សហការ​ជាមួយ​ខេត្ត បាន​ទៅផ្ទះ​ឈ្មោះ អឿ គឹម​សេង បំណង​ទៅ​ចាប់​ខ្លួន ប៉ុន្តែ​គ្រាន់តែ​នគរបាល​ដែល​បាន​ក្លែង​ឯកសណ្ឋាន​ស្លៀកពាក់​ស៊ីវិល​ទៅដល់​មុខ​ផ្ទះ​ជន​សង្ស័យ​ខាង​លើ​នេះ​ស្រាប់តែ​ឈ្មោះ អឿ គឹម​សេង ស្ទុះ​ហក់​តាម​ទ្វារ​ក្រោយ​គេច​ខ្លួន​បាត់​តែម្តង។

មន្ត្រី​នគរបាល​បាន​ប្រគល់​គោ​ចំនួន​២​ក្បាល​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ និង​បាន​កសាង​សំណុំរឿង​

ឈ្មោះ ស៊ីត វណ្ណ​នី ពី​បទ​ទទួលផល​ចោរកម្ម​ទៅ​តុលាការ និង​សុំ​ដីកា​ចាប់ខ្លួន​តាម​ចាប់​ជន​ដៃ​ដល់​ឈ្មោះ អឿ គឹម​សេង ដែល​កំពុង​តែ​រត់​គេចខ្លួន​៕ ពៅ សុខ​ហ៊ាន

Post a Comment

0 Comments

Close Menu