Ad Code

លោត​ពីលើ​អាគារ​កម្ពស់​១៤​ជាន់​រង​របួស​ធ្ងន់ សង្ស័យ​តូចចិត្ត​នឹង​ម្ចាស់​សណ្ឋាគារ​មិន​ព្រម​បើកប្រាក់​អោយ

លោត​ពីលើ​អាគារ​កម្ពស់​១៤​ជាន់​រង​របួស​ធ្ងន់ សង្ស័យ​តូចចិត្ត​នឹង​ម្ចាស់​សណ្ឋាគារ​មិន​ព្រម​បើកប្រាក់​អោយ

ភ្នំពេញ ៖ បុរស​ម្នាក់​បានសម្រេច​ចិត្ត​លោត​ពីលើ​អាគារ ISL ម៉ូ​ដែន​អា​ផាត​ម៉េ​ន​និង​ជា​សណ្ឋាគារ​កម្ពស់​១៤​ជាន់​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ដែល​ការ​លោត​សម្លាប់​ខ្លួន​នេះ​ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា តូចចិត្ត​នឹង​ម្ចាស់​សណ្ឋាគារ​មិន​ព្រម​បើក​ប្រាក់ខែ​អោយ ហើយ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ក៏​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​ដែរ។

ហេតុ​ការណ៍​នៃ​ការ​ធ្វើអត្តឃាត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង១០នាទី​ស្ថិត​ក្នុង​អាគារ ISL ម៉ូ​ដែន​អា​ផាត​ម៉េ​ន​និង​ជា​សណ្ឋាគារ ផ្លូវ​លេខ​៣១៣ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក។

បើ​តាម​សំដី​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ​គង់ ចាន់ណា​ភេទ​ប្រុស អាយុ​៣២ឆ្នាំ ធ្វើការ​នៅ​និង​កន្លែង​កើតហេតុ​ខាងលើ​ផ្នែក​សំអាត​បាន​មក​សុំ​បើក​ប្រាក់ខែ​ជាច្រើនលើក​ច្រើនសា​ប៉ុន្តែ​ខាង​ម្ចាស់​សណ្ឋាគារ​មិន​ព្រម​បើក​ឲ្យ​ទេ​ថែមទាំង​ជេរប្រមាថ​ទៀត។ លុះ​មកដល់​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ​ជនរងគ្រោះ​ទំនងជា​មានការ​តូច​ចិត្តនឹង​ម្ចាស់​ទីតាំង​ខាងលើ​ទើប​សម្រេចចិត្ត​លោត​ពីលើ​អាគារ​ទាំង​កំរោល​តែម្ដង។ ប៉ុន្តែ​មិន​ស្លាប់​នោះ​ទេ ដោយ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ។

ខណៈ​ពេល​ដែល​មានរឿង​ហេតុនេះ​កើតឡើង​ក្រុម​អ្នកយកព័ត៌មាន​ជាច្រើន​បាន​ទៅដល់​កន្លែង​កើតហេតុ​ដើម្បី​ផ្តិត​យក​រូបភាព​ប៉ុន្តែ​ពេលនោះ​ខាង​សណ្ឋាគារ​ហាក់ដូច​ជា​មាន​ការ​លាក់លៀម​ជាមួយ​អ្នកសារព័ត៌មាន​និង​មិនមាន​ការ​បំភ្លឺ​អ្វី​ទាំងអស់។

គួរ​បញ្ជាក់​ទៀត​ថា អាគារ​ខាងលើ​នេះ​ធ្លាប់​បាន​ធ្លាក់​កូនក្មេង​ជនជាតិ​បរទេស​ម្ដង​ហើយ​កាល​ប៉ុន្មាន​ខែ​មុន​កន្លងទៅ​នេះ៕

ស្រីរ័ត្ន

Post a Comment

0 Comments

Close Menu