Ad Code

មេដឹកនាំ​ហៃទី​ ដែល​គ្រប់គ្រង​ពុំ​មាន​សភា​មាន​គណៈរដ្ឋមន្ត្រី​ថ្មី​


គណៈរដ្ឋមន្ត្រី​ថ្មី​មួយ​របស់​ប្រទេស​ហៃទី និង​ពួក​មេដឹកនាំ​រដ្ឋាភិបាល​ផ្សេងទៀត​បាន​ស្បថស្បែ​នៅ​ថ្ងៃច័ន្ទ​ព្រោះថា ប្រធានាធិបតី​ លោកមីសែល ម៉ាតែលលី (Michel Martelly) គ្រប់គ្រង​ប្រទេស​ការ៉ា​អ៊ីប ដែល​មាន​បញ្ហា​ដោយ​ពុំ​មាន​សភា​មួយ​នោះ។

រដ្ឋមន្ត្រី​២០រូប​ និង​រដ្ឋលេខាធិការ​ជាង​១០​នាក់​ ត្រូវ​បាន​គេ​តែងតាំង​ប្រហែល​មួយ​សប្តាហ៍​ ក្រោយ​ពី​សភា​ត្រូវ​បាន​គេ​រំលាយ​នៅ​ចំពេល​មានភាពទាល់ច្រក​ដ៏​ល្វីង​ជូរចត់​មួយរវាង​លោក​ម៉ាតែល​លី​ និង​ពួក​អ្នក​តំណាងរាស្ត្រ​ប្រឆាំង​មួយ​ក្រុម​មក៕


Post a Comment

0 Comments

Close Menu