ភ្នំពេញ ៖ កាលពីវេលាម៉ោង៩នឹង៤៥នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅចំណុចមុខហាងម្លប់ស្វាយ៩៩ តាមបណ្តោយផ្លូវ៣៨៤ កែង១៧៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមនមានករណីប្លន់យកម៉ូតូស្កុបពីមួយគ្រឿងបានសម្រេច។
សាក្សីបានឱ្យដឹងថា កាលពីវេលាម៉ោងកើតហេតុខាងជនរងគ្រោះបីនាក់មានប្រុស មានស្រីបានជិះម៉ូតូស្កុបពីពណ៌សលាយផ្កាឈូកមួយគ្រឿង ពាក់ស្លាកលេខបាត់ដំបង 1A-7375 ចេញពីកន្លែងដើរលេងក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចមុខហាងម្លប់ស្វាយ៩៩ តាមបណ្តោយផ្លូវ៣៨៤ កែង១៧៣ ក៏ស្រាប់តែក្រុមជនសង្ស័យមួយក្រុមប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូស្កុបពីពណ៌សរបស់ជនរងគ្រោះបានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ដើម្បីស្រាវជ្រាវរកមុខសញ្ញាទាំងនោះ៕
ឌួងវិរះជ័យ


0 Comments