សមាជិកព្រឹទ្ធសភាសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកជាន់ខ្ពស់ម្នាក់ បាននិយាយនៅថ្ងៃច័ន្ទថា ប៉ាឡេស្ទីនអាចបាត់បង់ជំនួយប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ប្រសិនបើគេដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រទេសអ៊ីស្រាអែល នៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលបានចូលរួមនៅក្នុងសប្តាហ៍នេះ ដោយសារការប្រឆាំងតវ៉ារបស់អាមេរិក និងអ៊ីស្រាអែល។
លោក លីន សេក្រាសាម (Lin SeyGraham) ដែលជាចំណែកនៅក្នុងគណប្រតិភូសមាជិកព្រឹទ្ធសភាដែលមានសមាជិក៧នាក់ ដែលកំពុងធ្វើទស្សនកិច្ចប្រទេសអ៊ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីត និងកាតានោះនិយាយថា ច្បាប់របស់សហរដ្ឋដែលកំពុងមានស្រាប់ នឹងកាត់ផ្តាច់ជំនួយទៅឲ្យប៉ាឡេស្ទីន ប្រសិនបើគេដាក់ពាក្យបណ្ដឹងប្រឆាំងនឹងប្រទេសអ៊ីស្រាអែល។
នៅក្នុងសន្និសីទកាសែតមួយនៅក្រុងហ្សេរុយសាឡីមលោក កាសាមបានហៅវិធានការរបស់ប៉ាឡេស្ទីនថា ជាការធ្វើឲ្យតួនាទីរបស់ ICC ច្របូកច្របល់ ខ្ញុំយល់ឃើញថា វាជាការរំលោភប៉ះពាល់ដល់អ្នកដ៏ទៃ។
រដ្ឋការប្រជាធិបតេយ្យរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់អូបាម៉ា (Obama) និយាយថា ខ្លួនមិនជឿថា ប៉ាឡេស្ទីនគឺជារដ្ឋមានអធិបតេយ្យភាពមួយនោះទេដូច្នេះហើយមិនមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការចូលរួមនៅក្នុងតុលាការឧក្រិដ្ឋកម្មជាតិនោះទេ ប៉ុន្តែមិនបានគំរាមថា នឹងកាត់ផ្ដាច់ជំនួយទេ៕

0 Comments