ព្រះសីហនុ ៖ បុរសជនជាតិបារាំងម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយចង.កនៅក្នុងបន្ទុកផ្ទះសំណាក់(យីហោសុខុម)មានទីតាំងនៅតាមបណ្តោយផ្លូវលេខ៥០២ស្ថិតនៅក្នុងក្រុមលេខ១៤ភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥។
ដោយការស្លាប់នេះខាងសមត្ថកិច្ចប៉ូលិសធ្វើការអះអាងបែបធូរៗថា ជាការចង.កសម្លាប់ខ្លួនឯងប៉ុន្តែសំរាប់ប្រជាពលរដ្ឋជាច្រើនដែលបានទៅចោមរោមមើលពួកគេម្នាក់បាននិយាយថា ជនរងគ្រោះអាចត្រូវគេសម្លាប់រួចទើបយកចង.កជាក្រោយក្នុងអំពើមនុស្សឃាដយ៉ាងពិតប្រាកដពីព្រោះហេតុផលនៃរូបភាពចង.កជនរងគ្រោះខាងលើនេះមិនទំនងទល់តែសោះព្រោះជើងមិនផុតពីរដីផងក៏ស្លាប់ដែរ។
សមត្ថកិច្ចប៉ូលិសបានអោយដឹងថា រងគ្រោះមានឈ្មោះFORET.FRANH ភេទប្រុស អាយុ៥៥ឆ្នាំជនជាតិបារាំងកាន់លិខិតឆ្លងដែនលេខ០៥៧៧១៨៨៤២ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០០៤ផុតកំណត់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥។ ជនរងគ្រោះជាភ្ញៀវទេសចរណ៍ចូលមកខេត្តព្រះសីហនុតាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ ដោយបានជួលបន្ទប់ក្នុងផ្ទះសំណាក់កើតហេតុលេខ៣០៥ស្នាក់នៅរហូតមក។
នៅក្នុងបន្ទប់កើតហេតុសមត្ថកិច្ចចូលទៅពនិត្យមិនបានរងឃើញអ្វីគូរឲ្យកត់សម្គាល់នោះទេដោយសពជនរងគ្រោះគេឃើញមានខ្សែចង់ភ្ជួរជាប់និង.កជាមួយនឹងម៉ាត់ទ្វាបន្ទប់ទឹកក្នុងស្ថានភាពជើងជនរងគ្រោះឈរអង្កុញមិនផុតពីដី។ ក្រៅពីនិត្យសាកសពរួចសមត្ថកិច្ចប៉ូលិសបច្ចេកទេសស្នងការដ្ឋានខេត្តបានធ្វើការអះអាងថា នេះជាអំពើឃាតកម្មចង់.កសម្លាប់ខ្លួនឯង។ បើទោះជាមានការសន្និដ្ឋានពីរសំណាក់មន្ត្រីប៉ូលិសយ៉ាងនេះក៏ដោយក៏មហាជនមួយចំនួននៅតែមានការសង្ស័យថា ការស្លាប់របស់ជនរងគ្រោះអាចជាអំពើមនុស្សឃាតច្រើនជាងចង.កសម្លាប់ខ្លួនឯងព្រមទាំងបានលើកពីរហេតុផងខ្លះមកធ្វើការបញ្ជាក់ផងដែរ។
គូរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះនៅលើទឹកដីក្រុង ខេត្តព្រះសីហនុមានជនបរទេសច្រើនណាស់បានមករស់នៅបែបអចិន្ត្រៃយ៍តាមផ្ទះជួលដោយគេពុំដឹងថា ការរស់នៅរបស់ជនបរទេសទាំងនោះមានលក្ខណៈស្របច្បាប់ឬយ៉ាងណានោះទេហើយជារៀងរាល់ឆ្នាំជនជាតិបរទេសទាំងនោះបានស្លាប់ជាហូរហែខ្លះស្លាប់ដោយសារជំងឺនិងភាគច្រើនស្លាប់ដោយសារបញ្ហាថ្នាំញៀនឬអំពើមនុស្សឃាតជាដើម។
ជុំវិញភាពមិនប្រក្រតីនេះប្រជាពលរដ្ឋក្រុងព្រះសីហនុបាននិយាយត្រង់ៗថា ជនបរទេសដែលបានមករស់នៅជាអចិន្ត្រៃយ៍នៅតាមផ្ទះជួលក្នុងក្រុងព្រះសីហនុបច្ចុប្បន្នភាគច្រើនជាមនុស្សញៀនថ្នាំហើយក្រុមបរទេសទាំងនោះជារឿយៗពួកគេតែងតែបង្កភាពអានាធិបតេយ្យឈ្លោះកាប់ចាក់គ្នាដោយសារតែឥទ្ធិពលគ្រឿងញៀនរហូតមានពេលខ្លះគ្រឿងញៀនធ្វើទុកខ្លាំងពេកធ្វើអោយបាត់បង់សតិស្មារតីយកកាំបិតកាប់ចាក់សាច់ខ្លួនឯងគូរអោយខ្លាចបំផុត។ អ្វីដែរបានលើកឡើងខាងលើនេះវាជារឿងពិតកំពង់កើតមានលើទឹកដីព្រះសីហនុដូចនេះសូមអោយថ្នាក់ដឹកនាំអាជា្ញធរមានសមត្ថកិច្ចមេត្តាពីនិត្យឡើងវិញផងកុំទុកអោយបាតុភាពបែបនេះកើតមានតទៅទៀតវាមិនល្អទេសំរាប់ក្រុងទេសចរណ៍ដែលកំពង់ពេញនិយមពីសំណាក់ភ្ញៀវគ្រប់ជាតិសាសន៍ចូលមកទស្សនា៕
កោះពស់

0 Comments