Ad Code

វេជ្ជបណ្ឌិត​ ​បេ​អាត រី​ច​ឆ្នី​ ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​គួរ​ដាក់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទៅ​ជា​តំបន់​មន្ទីរ​ព្យាបាល​ពិសេស

ភ្នំពេញ ​៖​ ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ លោក​វេជ្ជបណ្ឌិត​បេ​អាត រី​ច​ឆ្នី​រ ​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល ដាក់​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ភ្នំពេញ និង​ខេត្ត​សៀម​រាម ជា​តំបន់​មន្ទីរ​ព្យាបាល​ពិសេស។

យោង​តាម​សេចក្តី​ប្រកាស​របស់​លោក​បេ​អាត រី​ច​ឆ្នី​រ ដែល​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេក​បុក​របស់​លោក បាន​ឲ្យ​ដឹង​ថា​ លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​អស់ពីដួងចិត្ត​ចំពោះ​ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី ដែល​បាន​ប្រគល់​មូលនិធិ សប្បុរសធម៌​ដ៏​ធំ​ចំនួន​៧០​ម៉ឺន​ដុល្លារ​ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។ ​«​ខ្ញុំ​បានស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​គួរ តែ​ប្រកាស ដាក់​មន្ទីរ មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ភ្នំពេញ និង​ខេត្ត​សៀម​រាម ជា​តំបន់​មន្ទីរ​ព្យាបាល​ពិសេស​»​។ ដោយសារ​វិស័យ​សេដ្ឋកិច្ច​ក៏មាន​តំបន់​សេដ្ឋកិច្ច​ជាច្រើន​ដែរ។

មូលហេតុ​ដែល មន្ទីរពេទ្យ គន្ធ​បុប្ផា​ បង្ហាញ​នូវ ប្រសិទ្ធភាព​ខ្ពស់​គឺ​ដោយសារ​ ប្រព័ន្ធ​ការងារ របស់​មន្ទីរពេទ្យ​​​មាន​លក្ខណៈ​ខុសប្លែក អំពើ​វិស័យ សុខាភិបាល សាធារណៈ ទូទៅ។ ហេតុនេះ​ហើយ​ទើប​ជា​កាលពី​ឆ្នាំ​១៩៩៥ អង្គការ សុខភាព​ពិភពលោក និង​ក្រសួងសុខាភិបាល កាលនោះ​បាន​សរសេរ​សំបុត្រ គួរ​ឲ្យ​ព្រួយ​បារម្ភ​ មួយច្បាប់ ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ថា​យើង​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ។ ក្នុង​លិខិត​នោះ​លោក​បេ​អាត រី​ច​ឆ្នី​រ ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ការ​អន្តរាគមន៍​របស់​ព្រះមហា​វីរក្សត្រ ព្រះបិតា ជាតិ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម​សីហនុ ដែល​ធ្វើឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា អាច​រក្សា បាន​នូវ​ប្រព័ន្ធ​ការងារ​ដ៏​ជោគជ័យ។ តើ​អ្វី ទៅជា​ប្រព័ន្ធ​ការងារ​នៃ​មន្ទីរពេទ្យ គន្ធបុប្ផា ? រាល់​ការ​ព្យាបាល ទាំងអស់ សម្រាប់​អ្នក​ជំងឺ​គ្រប់រូប​គឺ ឥតគិតថ្លៃ។ ពុំ​មាន បុគ្គលិក​ណា ម្នាក់ យកលុយ កាក់​ពី​អ្នក​ជំងឺ​ឡើយ។ ពុំមាន​បុគ្គលិក​ណា​ម្នាក់​ធ្វើការ​ក្រៅ​ម៉ោង​ឡើយ (​នៅ​គ្លីនិក​ ឯកជន ឬ​នៅ​កន្លែង ផ្សេង​ឡើយ)

លិខិត​ដដែល​បញ្ជាក់​ថា ​មធ្យោបាយ ធ្វើ​រោគវិនិច្ឆ័យ របស់​យើង​គឺ​មាន​ដូច​នៅ​ហ្សុ​យ​រិ​ក (​ស្វី​ស​) បូស​ស្តុ​ន (​សហរដ្ឋ​អា​មេ​រិក​)​ទាំង​ស្តងដារ នៃ​សម្ភារៈ បរិក្ខារ និង​ថ្នាំពេទ្យ ទាំង​ការ​វិធី នៃ​ការព្យាបាល ក៏​ដូចគ្នា​ដែរ។ ប៉ុន្តែ​សម្រាប់​មាត្រ​នៃ​តម្លៃ ធៀប​នឹង​អត្រា ជាសះស្បើយ របស់​យើង គឺ​នៅតែ ល្អ​ជាងគេ​ជាស​កល។ ក្នុង​ឆ្នាំ​២០១៤​នេះ គ្មាន​មន្ទីរពេទ្យ​ដទៃទៀត​ក្នុង​ពិភពលោក​បាន​ពិនិត្យ​ព្យាបាល​កុមារ​បាន​៦៩ ៦៣២៩​ករណី ដែល​ក្នុងនោះ​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរៗ​ក្នុង​មន្ទីរពេទ្យ​ព្យាបាល​បាន ១២២ ០៨៦ នាក់ ។ ដែល​បាន​វះកាត់ បាន ១៨ ៣៣៥​នាក់ ដែល​បាន​មក​ពិនិត្យ តាមដាន​ផ្ទៃពោះ ចំនួន​១២៧ ០១៧ ករណី​សម្រាលកូន ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​១៩ ៣៦១ កំណើត និង​ដែល​បានធ្វើការ ការផ្តល់ វ៉ាក់សាំង បាន​ចំនួន​២៤៩ ៤៩០ ដូ​ស ដោយ​ប្រើប្រាស់​ថវិកា​តែ​៤០ លាន​ដុល្លារ តែប៉ុណ្ណោះ បូករួម​ទាំង ប្រាក់ខែ​ របស់​បុគ្គលិក​ទាំង​២៥០០​នាក់​ផង​ដែរ។

ប្រព័ន្ធ​ការងារ នៃ​មន្ទីរពេទ្យ គន្ធបុប្ផា ត្រូវតែ​រក្សា ឲ្យ​បាន​សម្រាប់​នាពេលខាងមុខ​តទៅ​ជាច្រើន​ឆ្នាំ​ទៀត បើ​ពុំ​ដូច្នេះ​ទេ កុមារ​រាប់​ពាន់​នាក់ នឹង​រងគ្រោះ​ដល់​ជីវិត​រាល់​ឆ្នាំ។ ភាគច្រើន នៃ​គ្រួសារ របស់​អ្នក​ជំងឺ​ មាន​ជីវភាព​ក្រីក្រ។ ពួកគេ​ពុំ​មាន​លទ្ធភាព​បង់ថ្លៃ​ទេ​។​ប៉ុន្តែ កូនៗ​របស់​ពួកគាត់ មាន​សិទ្ធិ​ដើម្បី​រស់នៅ។ គន្ធបុប្ផា​ពុំមែន ជា​សប្បុរសធម៌​ទេ គន្ធបុប្ផា គឺជា​កាតព្វកិច្ច របស់​មនុស្ស​យើង៕

Post a Comment

0 Comments

Close Menu