Ad Code

អាជ្ញាធរ​មូលដ្ឋាន​ និង​សមត្ថកិច្ច​ ត្រូវ​បញ្ឈប់​ការ​ធ្វើ​សំបុត្រកំណើត សៀវភៅ​គ្រួសារ​ និង​អត្ត​សញ្ញាណប័ណ្ណឲ្យ​ជនបរទេស​


ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​មានប្រសាសន៍ថា «​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ត្រូវ​បញ្ឈប់​ការធ្វើ​សំបុត្រកំណើត សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ ឲ្យ​ជនបរទេស​ព្រោះ​ទង្វើ​ទាំងនេះ​ជា​អំពើ​ខុសច្បាប់ និង​ធ្វើឲ្យការងារ​គ្រប់គ្រង​ជនបរទេស​មាន​ផល​លំបាក និង​អាចធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ ដែល​បង្កឡើង​ដោយ​ភាវរ​កម្ម​បរទេស»​។ នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គនាយក បានលើកឡើង​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ជំរឿន ពិនិត្យ​អត្ថ​ពលករ​បរទេស​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង។​នៅក្នុង​ពិធី​នេះ​ផងដែរ នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ​ផល បានប្រគល់​នូវ​កាណូត​បា​ឡា​ស្មាច់​២​គ្រឿង

កុំព្យូទ័រ​មួយគ្រឿង និង​រថយន្ត​១​គ្រឿង​ដល់​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ។

នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ផល​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​គ្រប់គ្រង ឲ្យបាន​នូវ​ការចេញចូល​ និង​ស្នាក់អាស្រ័យ​របស់​ជនបរទេស​នៅក្នុង​មូលដ្ឋាន ត្រូវ​ពង្រឹង​ការអនុវត្តន៍ ច្បាប់​អន្តោប្រវេសន៍​ឲ្យបាន​ម៉ឺងម៉ាត់ ដោយ​ផ្សព្វផ្សាយ​អោយ​ជនបរទេស​អន្តោ ប្រវេសន៍​ស្របច្បាប់ អោយ ចូល​បង់អាករ​ប្រចាំឆ្នាំ​តាម​គោលការណ៍​ច្បាប់។

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់ វុទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​រាយការណ៍​ឲ្យដឹងថា ការ​ជំរឿន​ជនបរទេស អន្តោប្រវេសន៍​នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​ចំនួន​២.៤៧៨​គ្រួសារ ក្នុង​នោះ​មាន​មនុស្ស​រួម​១០.៥១៨​នាក់ ស្រី​៥.០៦២​នាក់ បាន​ត្រួតពិនិត្យ​អត្ថ​ពលករ​បាន​២៥​ក្រុមហ៊ុន មាន​មនុស្ស​រួម​៤៦៨​នាក់ មាន​៤​សញ្ជាតិ ក្នុង​បាន​ចាប់បញ្ជូន​ជនបរទេស​ខុសច្បាប់​ចំនួន​២៤​នាក់ បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។ ក្នុង​នោះបាន​ពិន័យ​ជនបរទេស​ដែល​ពុំមាន​សៀវភៅ​ការ​ងារ និង​ប័ណ្ណ​ការងារ​តាម​រោងចក្រ សហគ្រាស បាន​ចំនួន​២២​នាក់ និង​បាន​ផាកពិន័យ​ក្នុង​ម្នាក់ៗ ៥០​ម៉ឺន​រៀល ស្មើនឹង​ទឹកប្រាក់​១១​លាន​រៀល​ចូល​ថវិការដ្ឋ។

លោក ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​ឲ្យ ដឹងថា កន្លងមក​គណៈកម្មការ​ជំរឿន​ជនបរទេស​ថ្នាក់​ខេត្ត មានការ​លំបាក​ស្មុគស្មាញ​មួយ ចំនួន ដោយ សារ​ជនបរទេស​ភាគច្រើនរ​ស់​នៅលើ​ផ្ទៃ​ទន្លេ និង​បាន​ផ្លាស់​ទីតាំង​ជា​ញឹក ញាប់​ធ្វើអោយ ប៉ះ ពាល់ ដល់​បរិស្ថាន និង​សុខមាលភាព​ប្រជាពលរដ្ឋ តាមរយៈ​ការប្រើប្រាស់​ទឹក​យ៉ាងធ្ងន់ធ្ងរ។ ជន​បរទេស​មួយចំនួន​បាន​លួច​សម្ងំ​ធ្វើការ​ងារ​ដោយ​គ្មាន​ប័ណ្ណ​ការងារ និង​មិន​គោរព​ច្បាប់​អន្តោ ប្រវេសន៍។ កន្លងមក​សមត្ថកិច្ច​អាជ្ញាធរ​ដែនដី​មិនទាន់​យល់ច្បាស់​អំពី​ច្បាប់​អន្តោប្រវេសន៍ ពេលខ្លះ​ពួកគេ​ឃុបឃិត​លាក់បាំង​ដោយ​គិតថា បញ្ហា​នេះ​ជា​បញ្ហា​ធម្មតា៕


Post a Comment

0 Comments

Close Menu