Ad Code

ចូល​ឃ្លាំង​រថយន្ត​បម្រុង​លួច​ម៉ូតូ​មិនបាន​ ក៏​មក​លួច​អាគុយ ​ត្រូវ​ក្រុម​ជាង​ចាប់​ប្រគល់​សមត្ថកិច្ច​


ភ្នំពេញ ៖ យុវជន​ម្នាក់​ ត្រូវ​បាន​ក្រុម​ជាង​ជួសជុល​រថយន្ត​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វា​បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​បន្លំ​លូច​ក្នុង​ហាង​លក់​រថយន្ត​បំរុង​លួច​ម៉ូតូ​ ប៉ុន្តែ​ដោយ​ម្ចាស់​គេ​នៅ​ក្បែរ​នោះ ទើប​មិន​ហ៊ាន​លួច​ ក៏​លួច​អាគុយ​រថយន្ត​វិញ​ តែ​បាបកម្ម​ ត្រូវ​ជាង​ជួសជុល​រថយន្ត​ឃើញ​ទាន់​ចាប់​ជាប់​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ​ថ្ងៃទី​២០​ ខែមករា​ ឆ្នាំ​២០១៥ នៅក្នុង​ឃ្លាំង​លក់​រថយន្ត​យីហោ "ហៀក​រ៉ា" ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ​ក្រុម​១០ ​ភូមិ​កៀន​ឃ្លាំង​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វា។​

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ម៉ន ដា ហៅ​អា​ត្រងោល អាយុ​១៦​ឆ្នាំ​មុខរបរ​និង​ទី​កន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឃ​ន សុខ​ឃឿន ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជា​មេជាង​ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ៕ ឌី​រៀ​



Post a Comment

0 Comments

Close Menu