Ad Code

ប៉ូលិស​អន្តោប្រវេសន៍​ខេត្តបន្ទាយមានជ័យ​ បណ្តេញចេញ​ជនជាតិ​ថៃ​ខុសច្បាប់​ម្នាក់​ទៅ​ស្រុក​វិញ​


បន្ទាយមានជ័យ ៖ បុរស​ជា​ជនជាតិ​ថៃ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍ ​នៃ​ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ ចាប់​ឃាត់ខ្លួន និង​បណ្តេញ​ចេញទៅ​ប្រទេស​ថៃ​វិញ កាលពី​ចុង​សបា្តហ៍​កន្លងទៅនេះ​ បន្ទាប់ពី​បាន​ឆ្លងដែន​មក​រស់នៅ​ខុសច្បាប់​លើទឹក​ដី​កម្ពុជា។

តាម​ការ​ឲ្យដឹងពី​នគរបាល​នៃ​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយ​មានជ័យ​បានឲ្យដឹង​កាលពី​ព្រឹក​មិញ​នេះ​ថា ជនបរទេស​ជា​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ ចាក់​លើ​ម​ឆាប ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូ​ឡាំ​ប៊ុន​ម៉ា​ហា​ម៉ា ឃុំ​មឿង ស្រុក​ឡុក​បូរី ខេត្ត​ឡុក​បូរី ប្រទេស​ថៃ ត្រូវបាន​កម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​ភ្នំស្រុក ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ១៧ កម​រា ២០១៥ ហើយ​បាន​ចាត់​បញ្ជូនមក ការិយាល័យ​ជំនាញ។ តាម​ចម្លើយ​របស់​ជនបរទេស​រូបនេះ​ បាន​រៀបរាប់​អោយដឹងថា រូបគេ​បាន​ចេញពីផ្ទះ​រយៈពេល​៣​ខែ​មកហើយ ហើយ​បាន​ដើរ​វង្វេង​កាត់​ព្រៃ​ចូលមក​កម្ពុជា រយៈពេល​១៦​ថ្ងៃ។ គោលបំណង​ដែល​ខ្លួន​ចេញពីផ្ទះ​ដើម្បី​រក​ការងារ​ធ្វើ​នៅ ឡាក់​ស៊ី​ម៉ា តែ​ដោយសារ​តែ​ខ្លួន​បាត់​ប័ណ្ណ​ប្រជាជន​ខ្លាចតម្រួត​ចាប់ ទើប​ដើរគេច​វង្វេង​ចូល​កម្ពុជា ដោយ​ខ្លួន​ពុំ​ដឹង​ថាមក​តាម​ច្រក​ណា​នោះទេ។ ដោយ​អនុវត្ត​តាមច្បាប់​អន្តោប្រវេសន៍ និង​តាម​ការណែនាំ​របស់លោក​ស្នងការ​នគរបាល​ខេត្ត ជនបរទេស​រូបនេះ​ត្រូវបាន បណ្តេញចេញ​ទៅវិញ​កាលពី​ថ្ងៃទី​១៨ មករា ២០១៥ តាម​ច្រកទ្វារ​ប៉ោយប៉ែត៕


Post a Comment

0 Comments

Close Menu